ក្លឹប Paris Saint Germain ត្រូវបានពាក្យចចាមអារ៉ាម ជាច្រើនបានលើកឡើងថា ក្លឹបនេះមិនបានបើកប្រាក់ខែ និងប្រាក់ Bonus ឲ្យខ្សែប្រយុទ្ធ Kylian Mbappe។ នេះបើយោងតាមការចុះផ្សាយ របស់ L’Equipe នៅក្នុងថ្ងៃនេះ។

បើតាមប្រភពខាងលើ PSG មិនបានបើកប្រាក់ខែមេសា និងប្រាក់ Bonus កាលពីខែកុម្ភៈនោះទេ ដោយបានធ្វើឲ្យក្លឹបនេះអាចសល់លុយខ្ទង់ ៨០លានអ៊ឺរ៉ូ ។
យ៉ាងណា PSG បានធ្វើការឆ្លើយតបដោយថា ក្លឹបបានភ្លេចបើកឲ្យ Mbappe ។ ក៏ប៉ុន្តែរឿងនេះ ត្រូវបានគេដឹងថានេះជាទម្លាប់របស់ក្លឹបបារាំងនេះ ដើម្បីបង្ហាញទៅកីឡាករ នៅពេល ដែលម្ចាស់ក្លឹបមិនពេញចិត្ត។
Mbappe ក៏ធ្លាប់ត្រូវបានខាងក្លឹប មិនដាក់ចូលប្រកួតមួយចំនួនផងដែរ បន្ទាប់ពីលិចឮដំណឹងថាកីឡាករនេះនឹងចាកចេញទៅកាន់ Real Madrid ។

យ៉ាងណាដំណឹងកីឡាករនេះផ្លាស់ទៅ Real Madrid នេះអាចនឹងកើតមានឡើង ព្រោះតែកីឡាករនេះ មិនព្រមបន្តកុងត្រាថ្មីជាមួយ PSG ។
មួយវិញទៀតកីឡាករនេះ ត្រូវបានគេដឹងថា បានធ្វើការទិញផ្ទះនៅ Madrid ប្រទេសអេស្ប៉ាញ រួចរាល់ហើយ ដោយមានតម្លៃ ១៥លានអ៊ឺរ៉ូឯណោះ ។

នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះ Mbappe បានជួយ PSG ឲ្យឈ្នះពាន Ligue 1 ពាន French Cup និង UCL វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹងការចូលប្រកួត ៤៨ប្រកួត និងស៊ុតចូល ៤៤គ្រាប់៕
