កីឡា

Rodrygo គ្មានផែនការ ចាកចេញពី Real Madrid ឡើយ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Rodrygo បានបដិសេធថាមិនមានផែនការណាមួយ ចាកចេញពីក្លឹប Real Madrid ឡើយនៅរដូវក្តៅនេះ ទោះបីជាអាចនឹងមានការមកដល់ របស់កីឡាករ Kylian Mbappe ក៏ដោយ ។

អនាគតរបស់កីឡាករខ្សែប្រយុទ្ធកណ្តាល ប្រេស៊ីលរូបនេះ បានចាប់ផ្តើមមានភាពមិនច្បាស់លាស់ឡើង នៅពេលដែលមានព័ត៌មានអំពីការ មកដល់របស់ Mbappe ជាមួយនឹង Real Madrid ផងនិងក៏មិនពេញចិត្ត ចំពោះផែនការរបស់ក្លឹបផង ។

ទោះបីជាយ៉ាងណាក្តីកីឡាករ បានប្រើប្រា់សបណ្តាញសង្គម និង ការផ្តល់បទសំភាសនានា ដើម្បីបញ្ជាក់ថាគាត់គ្មានផែនការណាមយក្នុងការចាកចេញ នៅឡើយនោះទេរហូតដល់ពេល ដែលគាត់គិតថាគាត់នឹងលែង សំខាន់សម្រាប់ក្លឹបជាមុនសិន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top