កីឡា

Man City កំពុងធ្វើការស៊ើបសួរ Rodrygo ពី Real Madrid

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបមេឃខៀវ Man City កំពុងមានក្តីសង្ឃឹមថា ការធ្វើដំណើរ នៃកីឡាករខ្សែ ប្រយុទ្ធបារាំងឆ្នើម Kylian Mbappe នៅក្លឹប Real Madrid នឹងអាចធ្វើឲ្យមានចន្លោះ ប្រហោងសម្រាប់ ការចរចានាំយកកីឡាករ Rodrygo មកអង់គ្លេស។

Man City កំពុងព្យាយាមស៊ើបសួរស្ថាន ភាពរបស់កីឡាករ Rodrygo នៅពេលនេះពីព្រោះថា ការមកដល់នៃកីឡាករ Mbappe នៅអេស្បាញកាន់តែច្បាស់ ការណ៍ឡើងក្រោយពេល ដែលបានសម្រេចចិត្ត ចាកចេញពីក្លឹប PSG ទៅហើយនោះហើយជឿជាក់ថា មិនមានក្លឹបច្រើនក្រៅតែពី Real Madrid ឡើយដែលអាចទាកចិត្តខ្សែ ប្រយុទ្ធបារាំងរូបនេះបាន ។

ទោះបីជាយ៉ាងណាក្តី Rodrygo បានអះអាងថា គាត់មិនមានផែនការចាកចេញពី Real Madrid ឡើយរហូតដល់ពេល ដែលក្លឹបនឹងប្រកាសថា មិនត្រូវការគាត់តទៅទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top