The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial ក្រោយបានសម្រេចចិត្ត ចាកចេញពីក្លឹបបិសាចក្រហម Man UTD ហើយនោះពេលនេះ កំពុងទាក់ចិត្តក្លឹបចំនួន៣ សម្រាប់កុងត្រាកីឡាករនៅរដូវក្តៅនេះ ។
តាមពិតទៅកីឡាករ មិនបានសម្រេចចិត្តចាកចេញនោះទេ ប៉ុន្តែគឺប្រធានក្លឹបលោក Sir Jim Ratcliffe គឺជាអ្នកសម្រេចចិត្តមិនបន្តកុងត្រាថ្មី ដែលវាបានផុតកំណត់ កាលពីខែមិថុនារួចទៅហើយ ។
គែជឿជាក់ថា ក្លឹបដែលកំពុងចាប់អារម្មណ៍ទៅ លើកីឡាករបារាំងរូបនេះមានទាំងក្លឹប Lyon និង Marseille ដែលលេងនៅលីគបារាំងនិងក្លឹប Besiktas ដែលលេងនៅលីគតួគី ។
គួរឲ្យដឹងដែរថាក្រៅពីនោះ ក៏មានក្លឹបនៅលីគអារ៉ាប់និងលីគកំពូលអាមេរិក ដែលមានចំណាប់អារម្មណ៍ជាមួយនឹង Martial ផងដែរប៉ុន្តែកីឡាករផ្ទាល់ មិនមានបំណងចាកចេញពីបាល់ទាត់ អឺរ៉ុបភ្លាមនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី