បារាំង ៖ កីឡាករបាល់ទាត់ឆ្នើមម្នាក់ លោក Mohamed Camara លេងឲ្យក្លិបបាល់ទាត់ AS Monaco ក្នុងប្រទេសបារាំង ត្រូវបានហាមមិនឲ្យចូលរួម ប្រកួតចំនួន ៤ ប្រកួតជាប់ៗគ្នា ដោយសារតែរូបលោកបានបដិសេធ មិនលើកកម្ពស់ការយល់ដឹង អំពីការប្រយុទ្ធប្រឆាំង នឹងការស្រឡាញ់ភេទដូចគ្នា។
លីគបារាំង (LFP) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករបាល់ទាត់អាជីព Mohamed Camara ដែលលេងឲ្យក្លឹប AS Monaco ក្នុងប្រទេសបារាំង ត្រូវបានជាប់ជាកីឡាករបម្រុងសម្រាប់ការប្រកួតចំនួន ៤ បន្ទាប់សម្រាប់ការបដិសេធមិនចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមនុស្សស្រឡាញ់ភេទដូចគ្នា ។
ក្នុងអំឡុងពេល ការប្រកួត Ligue 1 ទល់នឹង Nantes នៅថ្ងៃទី ១៩ ខែឧសភា អាវ របស់កីឡាករ Monaco បានបង្ហាញរូបសញ្ញា ដើម្បីប្រារព្ធ ទិវាពិភពលោក ប្រឆាំង នឹង Homophobia, Transphobia និង Biphobia ។
ទោះយ៉ាងណាក៏ដោយ កីឡាករ Camara អាយុ ២៤ ឆ្នាំជនជាតិម៉ាលី បានជ្រើសរើសមិនគាំទ្រយុទ្ធនាការ LFP ហើយបានប្រើកាសែតពណ៌ស បិទបាំងស្លាកសញ្ញានៅលើឯកសណ្ឋាន របស់លោកហើយបដិសេធមិន ចូលរួមជាមួយក្រុមរបស់គាត់ដើម្បីថតរូប ។
ការប្រកួតចុងក្រោយ នៃរដូវកាលនេះ បានបញ្ចប់ក្នុងលទ្ធផល ៤-០ លើក្រុម Monaco ដោយកីឡាករ Camara ស៊ុតបាល់ប៉េណាល់ទី។ ក្រោយចប់ការប្រកួត កីឡាករបាល់ទាត់ត្រូវបានបញ្ជូនទៅ LFP ដើម្បីចាត់វិធានការតាមវិន័យ ។
LFP បាននិយាយថា បន្ទាប់ពីបាន ឮកីឡាករ Mohamed Camara និងបានកត់សម្គាល់ពីការបដិសេធ របស់លោកក្នុងអំឡុងពេលកិច្ចប្រជុំ ដើម្បីអនុវត្តសកម្មភាពមួយ ឬច្រើនដើម្បីបង្កើន ការយល់ដឹងអំពីការប្រយុទ្ធ ប្រឆាំងនឹងមនុស្សស្រឡាញ់ភេទដូចគ្នា គណៈកម្មការបានសម្រេចចិត្ត ដាក់ការផ្អាកការប្រកួតចំនួន៤ ។
បន្ទាប់ពីការប្រកួត អ្នកចាត់ការ ទូទៅរបស់Monaco លោក Thiago Scuro បានពន្យល់ថា កីឡាករ Camara មិនបានចូលរួមក្នុងយុទ្ធនាការ សម្រាប់ហេតុផល សាសនា ហើយបានសង្កត់ធ្ងន់ថា ក្លឹបគោរពសាសនាទាំងអស់ វាពិតជាសោកស្តាយខ្លាំងណាស់ចំពោះវគ្គនេះ ហើយយើងចង់ បញ្ជាក់ឲ្យច្បាស់ ថា យើងមិនគាំទ្ររឿងនេះទេ។ Scuro ក៏បានប្រាប់ AFP ថា ក្លឹបគោរពការសម្រេចចិត្តរបស់ LFP ក្នុងការព្យួរ Camara ហើយនឹងមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនោះទេ។
រដ្ឋមន្ត្រីកីឡាបារាំង Amelie Oudea-Castera បានថ្កោលទោស ចំពោះសកម្មភាពរបស់កីឡាករ Camara ដោយថ្លែងបន្ទាប់ពីការប្រកួតថា អាកប្បកិរិយាបែបនេះត្រូវតែជួបជាមួយនឹងការដាក់ទណ្ឌកម្ម ដ៏តឹងតែងបំផុតទាំងសម្រាប់កីឡាករ ប៉ុន្តែសម្រាប់ក្លឹបរបស់លោក ធ្វើឲ្យលោកធ្វើវា៕
ដោយ៖លី ភីលីព