ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រលើកទី ៣ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២ ខែមិថុន ឆ្នាំ ២០២៤ ដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៤នេះឲ្យកាន់តែធំ និងមានការចូលរួមគាំទ្រ ច្រើនដើម្បីប្រមូលថវិកាទិញ សម្ភារសិក្សាសម្រាប់កុមារា-កុមារីក្រីក្រ ចំនួន ៧០០នាក់ ។

អ្នកស្រី ជួប វិច្ឆិកា បានមានប្រសាសន៍ថា ថ្ងៃនេះអង្គការផ្កាយសមុទ្រ រៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ ដើម្បីគាំទ្រដល់កុមារា-កុមារី ដែលកំពុងទទួលការឧបត្ថម្ភ ពីអង្គការផ្កាយសមុទ្រ ហើយលើកទី ៣ នេះ មានអ្នកចូលរួមជាងគេលើកទី១ និងលើកទី២ ។ អ្នកចូលរួមរត់ សប្បុរសធម៌នេះ គឺជាការចូលរួមចំណែក ក្នុងការជួយ ដល់ការ ឧបត្ថម្ភសម្រាប់ការរៀនសូត្រ របស់ក្មេងៗក្រីក្រ ដែលអង្គការ ផ្កាយសមុទ្រ កំពុងគាំទ្រពួកគាត់។

គោលបំណងរៀបចំថ្ងៃនេះ ដើម្បីប្រមូលថវិកា សប្បុរសធម៌ និងអ្នករត់មួយចំនួនទិញ សម្ភារ សិក្សាសម្រាប់ក្មេងៗ ចំពោះឆ្នាំថ្មីការសិក្សារបស់ក្មេង ជិតចាប់ផ្តើមដូច្នេះពួកគាត់ត្រូវការប៊ិច ខ្មៅដៃ សៀវភៅ និងឧបករណ៍សិក្សាផ្សេងៗ។
អ្នកស្រី ជួប វិច្ឆិកា បានន្ថែមទៀតថា ថវិកាដែលប្រមូលបានពីព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះរៀបចំឡើងក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់នេះ ផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ រួមគ្នាពួកយើងពិតជាអាចបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កុមារជួបប្រទះការលំបាកទាំងនេះបាន។

បន្ថែមពីការរួមចំណែកយ៉ាងធំ ក្នុងការងារសង្គមតាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមាន សកម្មភាពកម្សាន្តសប្បាយដ៏សម្បូរបែប ដើម្បីផ្តល់ភាពរីករាយដល់ អ្នកចូលរួមថែមទៀតផង ដូចជាការចាប់ឆ្នោត យករង្វាន់ និងល្បែងកម្សាន្តផ្សេងៗ នៅតាមស្តង់ម្ចាស់ឧបត្ថម្ភ កម្មវិធីសម្រាប់ព្រឹត្តិការណ៍រត់នេះ ។

ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រ ក៏មានក្តីរីករាយជាពន់ពេក ដោយទទួលស្វាគមន៍ក្រុមហ៊ុន KPMG ខេមបូឌា ដែលឧបត្ថម្ភគាំទ្រដល់ កម្មវិធីក្នុងនាមជា Platinum Sponsor ដើម្បីអបអរសាទរ ក្នុងឱកាសខួប៣០ឆ្នាំរបស់ក្រុមហ៊ុននេះនៅប្រទេសកម្ពុជា និងវៀតណាម ។

ការឧបត្ថម្ភគាំទ្រដ៏សំខាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះចំពោះសកម្មភាពគាំទ្រដល់សហគមន៍ និងទំនួលខុសត្រូវសង្គម៕
ដោយ៖លី ភីលីព

