កីឡា

សិក្ខាកាម២០នាក់ ចូលសិក្សាវគ្គ បណ្តុះបណ្តាល អាជ្ញាកណ្តាល កីឡាវាយកូនបាល់ ឆ្នាំ២០២៤

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបើកវគ្គបណ្តបណ្តាល អាជ្ញាកណ្តាល ថ្នាក់ជាតិ ២០២៤ ដើម្បីត្រៀមការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ដល់៥ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋាន សហព័ន្ធក្នុងហពុកីឡដ្ឋានជាតិ ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា វគ្គខាងលើកនេះ មានសិក្ខាកាមចូលរួម ចំនួន២០នាក់មកពី ៤ រាជធានី ខេត្ត-ក្រុង រួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្នុងនោះសិក្ខាកាមស្រី្តមានចំនួន ៤ នាក់ និងបុរសមានចំនួន ១៦ នាក់
លោកបានបន្តថា ក្នុងរយៈពេល២ ថ្ងៃដំបូង យើងសិក្សា ទ្រឹស្តីសុទ្ធជាមួយ លោកគ្រូសម្រាប់ អាជ្ញាកណ្តាល ដើម្បីត្រៀម ព្រឹត្តិការណ៍ការប្រកួត កីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្ត ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកអគ្គលេខាធិការរង បន្ថែមទៀតថា សម្រាប់ថ្ងៃចុងយើង នឹងធ្វើការ អនុវត្តផ្ទាល់ នៅលើទីលានទំាង អាជ្ញាកណ្តាល ដោយការអនុវត្តនេះ ស្រដៀងនឹងការ ប្រកួតពិត។ វគ្គនេះយើងប្រើប្រាស់ ឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា២០២៤ ៕
ដោយ៖លី ភីលីព

Most Popular

To Top