យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ Dele Alli ដែលកំពុងលេងឲ្យក្លឹប Everton បានធ្វើដំណើរទៅ ដល់ប្រទេសជប៉ុន ជាមួយនឹងមិត្តស្រីនាង Cindy Kimberly ទាំងដែលអនាគត មិនទាន់មានភាព ច្បាស់លាស់នៅឡើយ។
បញ្ចប់រដូវកាលទៅជាមួយនឹង Everton ទាំងមិនបានបង្ហាញខ្លួនសោះឡើយ ដោយសារតែរបួស ប៉ុន្តែកីឡាករហាក់ដូចជា
មិនខ្វាយខ្វល់នឹងការងារនេះ ហើយបែរជាហោះទៅលេងកំសាន្ត នៅក្រៅប្រទេសទៅវិញក្នុងគ្រា ដែលកុងត្រារបស់គាត់ ក៏នឹងត្រូវផុតកំណត់នៅ ចុងខែនេះទៅហើយ។
គួរឲ្យដឹងដែរថាកីឡាករ វ័យ២៨ឆ្នាំរូបនេះ មិនបានប្រកួតបាល់ទាត់ ទាល់តែសោះ តាំងតែពីខែកុម្ភៈឆ្នាំ២០២៣មកម្ល៉េះ ហើយកាវវិល ត្រឡប់មកវិញលើកនេះគឺ មិនសូវទទួលបានលទ្ធផលជាផ្លែផ្កា ដែលអាចឲ្យគេជឿជាក់ថា គាត់នឹងមានឳកាសសាជាថ្មី ជាមួយនឹងក្លឹបឡើយ៕
ប្រែសម្រួល៖ស៊ុនលី