កីឡា

លោក ហួត សេងទ្រី ដឹកនាំក្រុមបាល់ទាត់ ក្រសួងអប់រំ ការប្រកួតមិត្តភាពផ្លាស់ប្តូរ បទពិសោធន៍បច្ចេកទេសនៅថៃ

ភ្នំពេញ ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រួមជាមួយលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូ ក្រុមការងារដំណើរទស្សនៈកិច្ចសិក្សា និងការប្រកួតកីឡាបាល់ទាត់មិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស រយៈពេល(៤ថ្ងៃ) ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅថ្ងៃស្អែកទី៦ ខែមិថុនា ឆ្នាំ២០២៤ ។

ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡាជាម្ចាស់ជើងឯកការប្រកួតកីឡាបាល់ទាត់មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ រដូវកាល ២០២៤ ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រោមការផ្តួចផ្តើមគំនិតរៀបចំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាន នេះឡើង ដើម្បីផ្តល់ឱកាសដល់កីឡាករ ជាមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ន បានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពល្អ ជាមួយគ្នាឱ្យកាន់តែល្អប្រសើរ បន្ថែមទៀតផងដែរ ។

ក្រុមម្ចាស់ជើងឯកនេះ ក៏ធ្លាប់បាននាំ យកថវិកាចំនួន ៤ លានរៀល ជាប្រាក់រង្វាន់អមពានរង្វាន់ជើងឯក ជូនប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា ដែលបានជំរុញ លើកទឹកចិត្ត ដល់ក្រុមបាល់ទាត់ក្រសួងអប់រំពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។
នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ធ្វើដំណើរតាមច្រកព្រំដែនប៉ៃលិន ទៅកាន់ខេត្តឈុនបុរី ប្រទេសថៃ ដើម្បីត្រៀមធ្វើការប្រកួតបាល់ទាត់ មិត្តភាព ជាមួយក្រុម Kordeawkan Thailand National Sport University ប្រកួតចប់ចេញដំណើរទៅកាន់ទីក្រុងប៉ាតាយ៉ា (សម្រាក JN9 Villa COPER BEACH) ។

-ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ពេលរសៀល ធ្វើការប្រកួតជាមួយក្រុម 889 Football Club Pattaya Allstar (JN9 Villa COPER BEACH)។ ថ្ងៃទី៩ ក្រុមការងារដំណើរទស្សនៈកិច្ចសិក្សា និងការប្រកួតកីឡាបាល់ទាត់មិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ធ្វើដំណើរចេញពីប្រទេសថៃ ត្រលប់មករាជធានីភ្នំពេញវិញ ៕

Most Popular

To Top