កីឡា

កីឡាករ Lee Kang-in និង Son Heung-min ជួយឲ្យកូរ៉េខាងត្បូង ឈ្នះសិង្ហបុរី ក្នុងវគ្គជម្រុះ World Cup

AFP

ហុងកុង ៖ កីឡាករ Lee Kang-in របស់ PSG និងកីឡាករ Son Heung-min របស់ Tottenham រកបាន ២ គ្រាប់ ខណៈកូរ៉េខាងត្បូងបានយកឈ្នះសិង្ហបុរី ៧-០ ក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃព្រហស្បតិ៍ ខណៈវីរបុរសឥណ្ឌា Sunil Chhetri ទប់ទឹកភ្នែកមិនបាន ដោយលោកបានបង្ហាញខ្លួនជាលើកទី ១៥១ និងចុងក្រោយសម្រាប់ប្រទេសរបស់លោក។
មនុស្សរាប់ពាន់នាក់ បានអបអរសាទរ លោក Chhetri ដ៏រំជួលចិត្ត ខណៈលោក ត្រូវបានផ្តល់កិត្តិយស ក្នុងការចាក ចេញពីទីលាន ដែលនាំឲ្យលោកឈាន ដល់អាជីពជាអន្តរជាតិ ដែលធ្វើឲ្យលោកក្លាយជាអ្នកស៊ុតបញ្ចូលទី នាំមុខគេគ្រប់ពេលវេលា របស់ពិភពលោក ។

អ្នកគាំទ្រជិត ៥៩,០០០នាក់នៅទីក្រុង Kolkata បានមកមើលប្រធានក្រុមរបស់ពួកគេ ក្នុងអាវឥណ្ឌាជាលើកចុង ក្រោយលទ្ធផលស្មើ ០-០ ទល់នឹងគុយវ៉ែត ដែលជាចំនួនអ្នកគាំទ្រដ៏គួរឲ្យកត់ សម្គាល់ក្នុងប្រទេសដែលបាល់ទាត់ ទទួលបានប្រជាប្រិយភាពពីកីឡា Cricket ទី២ ។

កីឡាករវ័យ ៣៩ ឆ្នាំរូបនេះរកបាន ៩៤ គ្រាប់ក្នុងរយៈពេលជិត ២ទសវត្សរ៍សម្រាប់ប្រទេសឥណ្ឌា នៅពីក្រោយតែ Cristiano Ronaldo, Ali Daei ដែលចូលនិវត្តន៍ របស់អ៊ីរ៉ង់ និង Lionel Messi នៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទី អន្តរជាតិគ្រប់ពេល។

កូរ៉េខាងត្បូងបានឈរ នៅកំពូលតារាងក្នុងពូល C និង ឆ្លងទៅកាន់វគ្គជម្រុះចុងក្រោយ ក្នុងការប្រកួតដំបូង របស់គ្រូបង្វឹកបណ្តោះអាសន្នចុង ក្រោយលោក Kim Do-hoon ដែលទទួលបន្ទុក ។

លោក Jurgen Klinsmann បានចាកចេញកាលពីខែកុម្ភៈ បន្ទាប់ពីបរាជ័យក្នុងការឈ្នះពានរង្វាន់ Asian Cup ហើយលោក Hwang Sun-hong គ្រូ បង្វឹកអាយុក្រោម ២៣ ឆ្នាំបានមើលការខុសត្រូវក្នុងលទ្ធផលស្មើ និងជ័យជម្នះទល់នឹងថៃ កាលពីខែមីនា ។

Joo Min-kyu, Bae Jun-ho និង Hwang Hee-chan ក៏ស្ថិតក្នុងតារាងពិន្ទុ។ ការប្រកួតបន្ទាប់សម្រាប់ក្រុមរបស់កីឡាករ Son នៅថ្ងៃទី១១ ខែមិថុនា គឺជាការប្រកួតក្នុងផ្ទះ នៅទីក្រុងសេអ៊ូលជាមួយនឹងប្រទេសចិន ត្រូវការមួយពិន្ទុ ដើម្បីដណ្តើមយកកៅអីវគ្គជម្រុះទី២ បន្ទាប់ពីក្រុមរបស់លោក Branko Ivankovic ស្មើ ១-១ នៅលើទឹកដីក្រុមថៃក្នុងទីក្រុង Shenyang ៕
ដោយ៖លី ភីលីព

Most Popular

To Top