ទីក្រុងដាណាង ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) នៅទីក្រុង ដាណាង ប្រទេស វៀតណាម ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ ៧ នៃតារាងមេដាយ ក្រោយដណ្តើមមេដាយ ៩ គ្រឿង ។

ចំពោះការជាប់ចំណាត់ថ្នាក់លេខ ៧ នៃតារាងមេដាយ របស់កម្ពុជាឆ្នាំនេះ ដោយកម្ពុជាដណ្តើមមេដាយសរុប ៩ គ្រឿង ក្នុងមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿង ខណៈម្ចាស់ផ្ទះ វៀតណាម ឈរជាប់ចំណាត់ថ្នាក់លេខ១ នៃតារាងមេដាយ ៩២ គ្រឿង មេដាយមាស ៤៤ គ្រឿង មេដាយប្រាក់ ៣១ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង ។

ព្រឹត្តិការណ៍ខាងលើនេះ ក្រោមការដឹកនាំប្រតិភូកីឡាកម្ពុជាលោក កែ ប៊ុនខៀង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធ កីឡាសិស្ស និស្សិតកម្ពុជា អមដំណើរលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត ។

ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) ឆ្នាំនេះមាន ៩ ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសព្រុយណេ ចំណែកប្រទេសមីយ៉ាន់ម៉ា និងប្រទេសទីម័រ ។
ប្រតិភូកីឡាសហព័ន្ធ កីឡាសិស្ស និស្សិតកម្ពុជា ចំនួន ៤០រូបលើ ៤ប្រភេទកីឡាទៅចូលរួមការ បកួតកីឡាសិស្ស អាស៊ានលើកទី១៣ (The 13th ASEAN School Games) រួមមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និងកីឡាវ៉ូវីណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Danang ប្រទេស វៀតណាម។ កម្ពុជាបានបញ្ជូនកីឡា៤ ប្រភេទរួមមានប្រភេទកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និង កីឡាវ៉ូវីណាម ៕

