LOS ANGELES ៖ ការត្រឡប់មកកាន់សង្វៀន ប្រដាល់ឡើងវិញ របស់ស្តេចប្រដាល់ពិភពលោក ទម្ងន់ធ្ងរលោក Mike Tyson ប្រកួតជាមួយតារា YouTube លោក Jake Paul នឹងត្រូវប្រព្រឹត្តិនៅថ្ងៃទី ១៥ ខែវិច្ឆិកា បន្ទាប់ពីត្រូវបានពន្យារពេល ដោយសារបញ្ហាសុខភាព របស់អតីតម្ចាស់ជើងឯក ទម្ងន់ធ្ងន់លោក Tyson ។
អ្នកផ្សព្វផ្សាយ បានប្រកាសកាលពីថ្ងៃសុក្រថា ការប្រកួតត្រូវបានគ្រោងទុកលើទី១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែកក្កដានៅកីឡដ្ឋាន AT&T នៅទីក្រុង Arlington រដ្ឋ Texas ដែលជាផ្ទះរបស់ NFL’s Dallas Cowboys ។ លោក Paul បានប្រកាសកាលបរិច្ឆេទថ្មីសម្រាប់ការបង្ហោះសានៅលើ X ដែលពីមុនជា Twitter ថា កាលបរិច្ឆេទថ្មី កន្លែងដូចគ្នា វាសនាដូចគ្នា ។
ចំណែកអតីតម្ចាស់ជើងឯកទម្ងន់ធ្ងន់លោក Tyson វ័យ ៥៨ ឆ្នាំតម្រូវឲ្យមានការព្យាបាលនៅលើជើងហោះហើរកាលពីខែមុនពី Miami ទៅ Los Angeles បន្ទាប់ពីលោកមានការៈចង់ក្អួតចង្អោរ និងវិលមុខ។
អ្នករៀបចំ បាននិយាយថា លោក Tyson មានជំងឺរលាកក្រពះ ហើយគ្រូពេទ្យបានផ្តល់អនុសាសន៍ ឲ្យលោកកាត់បន្ថយការហ្វឹកហាត់ អស់រយៈពេលជា ច្រើនសប្តាហ៍ ទើបបង្ខំឲ្យពន្យារពេលការប្រកួត រវាងរលោក Mike Tyson និងតារា YouTube លោក Jake Paul ។
លោក Tyson បាននិយាយថា ទោះបីជាយើងត្រូវពន្យារពេល ការប្រកួត ប៉ុន្តែខ្ញុំនឹងបន្តការហ្វឹកហាត់ក្នុងពេលឆាប់ៗ។ ខ្ញុំសូមអរគុណដល់បុគ្គលិកពេទ្យ បានព្យាបាលខ្ញុំ និងដល់ MVP, Netflix, និង AT&T Stadium ដែលបានធ្វើការយ៉ាង ឧស្សាហ៍ព្យាយាម ដើម្បីស្វែងរកកាលបរិច្ឆេទ កំណត់ឡើងវិញដ៏ល្អបំផុត សម្រាប់គ្រប់ភាគីទាំងអស់។
អ្នកប្រដាល់ Paul វ័យ ២៧ ឆ្នាំនឹងប្រកួត ជាមួយអ្នកប្រដាល់ Tyson ត្រឹមតែ ៨ ទឹក ក្នុងទឹកមាន ២ នាទី ចំពោះការប្រដាល់អាជីព ត្រូវបានដាក់លក្ខខណ្ឌ ដោយមន្ត្រីប្រដាល់របស់ Texas ។
អ្នកប្រដាល់ផ្សេងទៀត រួមទាំងអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Deontay Wilder បានសម្តែង ការព្រួយបារម្ភថា លោក Tyson អាចនឹងរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួត ៕
ដោយ៖លី ភីលីព