កីឡា

ត្រូវអ្នកប្រដាល់ Bryce Hall ចោទប្រកាន់កីឡាករ បាល់ទាត់ឆ្នើម Neymar ផ្ញើសារញ៉ែ ជាមួយមិត្តស្រីរបស់លោក

VN Express

អាមេរិក ៖ អ្នកប្រដាល់ជើងចាស់ ជនជាតិអាមេរិក លោក Bryce Hall បានអំពាវនាវ ជាសាធារណៈ ចំពោះកំពូលកីឡាករ បាល់ទាត់ប្រេស៊ីល Neymar ដែលបានផ្ញើសារញ៉ែ ទៅកាន់មិត្តស្រី របស់លោក ជាតារាម៉ូដែល នាង Mikaela Lafuente របស់លោក ។

លោក Hall ដែលជា TikToker ថ្មីៗនេះបានបង្ហោះរូបថតអេក្រង់ របស់កីឡាករ Neymar ផ្ញើសញ្ញាអារម្មណ៍ស្នេហា ទៅកាន់មិត្តស្រីរបស់លោក នាង Lafuente នៅលើ X (អតីត Twitter) រួមជាមួយរូបថតរបស់អតីតដៃគូប្រេស៊ីល Bruna Biancardi និងកូនស្រីរបស់ពួកគេ ។
ការប្រកាសមួយផ្សេងទៀត ដោយលោក Hall បាននិយាយថា លោកនឹងប្តូរឈ្មោះរបស់លោកទៅជា “Brice” ប្រសិនបើលោកបាត់បង់មិត្តស្រី របស់លោកទៅ Neymar ។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោក Hall ហៅមនុស្សល្បីម្នាក់មកញ៉ែមិត្តស្រី របស់ខ្លួន ។ កាលពីមុនលោកបានចោទ ប្រកាន់តារាចម្រៀងរ៉េប Kanye West ថា បានធ្វើដូច្នេះជាមួយ អតីតគូស្នេហ៍របស់លោក ។

លោកបានបន្តថា Neymar និង Kanye ព្យាយាមរកមិត្តស្រីរបស់ខ្ញុំ ។
Goal បានរាយការណ៍ថា កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល មិនទាន់ឆ្លើយតបនឹងរឿងអាស្រូវ តាមអ៊ីនធើណេតថ្មីនេះ នៅឡើយទេ ។ លោក Neymar បានជាប់ពាក់ព័ន្ធរឿងអាស្រូវ ស្នេហាម្តងហើយម្តងទៀត នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក ។

លោក និងតារាម៉ូដែលប្រេស៊ីល នាង Bruna Biancardi បានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេកាលពីខែតុលាឆ្នាំមុន ប៉ុន្តែបានបែកបាក់គ្នាភ្លាមៗ។ ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ មានពាក្យចចាមអារ៉ាមថា គូស្នេហ៍មួយគូនេះបានចាប់ដៃគ្នាវិញហើយ។

លោក Neymar បានចូលរួមជា មួយក្រុមអារ៉ាប៊ីសាអូឌីត Al Hilal កាលពីរដូវក្តៅមុនពី PSG ប៉ុន្តែមិនបានលេងច្រើនទេដោយសាររបួស ដោយសារតែលោកមិន មានកាយសម្បទាគ្រប់គ្រាន់ លោកក៏នឹងអវត្តមានពីក្រុមជម្រើសជាតិប្រេស៊ីល នឹងចូលរួមប្រកួត Copa America នៅរដូវក្តៅនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top