ព័រទុយហ្គាល់ ៖ កំពូលកីឡាករបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo បានលេង ក្នុងការប្រកួតអន្តរជាតិលើកទី ១១ របស់លោក សម្រាប់ក្រុមបាល់ទាត់ ជម្រើសប្រទេស ព័រទុយហ្គាល់នៅចុងឆ្នាំនេះ បន្ទាប់ពីកីឡាករ វ័យ ៣៩ ឆ្នាំ រូបនេះត្រូវបានគេដាក់ឈ្មោះ ក្នុងក្រុមជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់ ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះលេង នៅក្រៅលីគកំពូលទាំង ៥ របស់អឺរ៉ុប ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីត ប៉ុន្តែអ្នកចាត់ការសញ្ជាតិព័រ ទុយហ្គាល់ Roberto Martinez បាននិយាយថា បទពិសោធន៍ និងការសម្លឹងរកគ្រាប់បាល់ របស់ខ្សែប្រយុទ្ធនឹងក្លាយជាទ្រព្យ សម្បត្តិដ៏សំខាន់សម្រាប់ក្រុម ។
លោក Martinez បានប្រាប់អ្នកយកព័ត៌មាន Reuters នៅពេលពន្យល់ពីការ សម្រេចចិត្តជ្រើសរើស Ronaldo ថា Cristiano ជាកីឡាករជើងខ្លាំងមួយរូប ដែលស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ក្នុង ៤១ ប្រកួតសម្រាប់ក្លឹបរបស់លោក ។ នោះបង្ហាញពីសមត្ថភាពកាយសម្បទារបស់គាត់ ដើម្បីតែងតែមានកាយ សម្បទារឹងមាំ ក៏ដូចជាគុណភាព ដែលគាត់មាននៅចំពោះមុខគោលដៅ ដែលយើងពិតជាចូលចិត្ត និងត្រូវការគាត់ ។
ខ្សែប្រយុទ្ធជើង ចាស់រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតលើកដំបូង កាលពី២០ឆ្នាំមុននៅ Euro 2004 ដែលជាម្ចាស់ផ្ទះព័រទុយហ្គាល់ បានយកឈ្នះក្រិក នៅវគ្គផ្ដាច់ព្រ័ត្រ ។ គាត់បានបន្តដឹកនាំព័រទុយហ្គាល់ ឲ្យទទួលជ័យជម្នះនៅ Euro 2016 ជាពានរង្វាន់ដ៏សំខាន់តែមួយគត់ របស់គាត់ក្នុងកម្រិតអន្តរជាតិ ទោះបីជាគាត់ត្រូវប្តូរនៅតង់ទីមួយ នៃវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីរងរបួសក៏ដោយ ។
លោក Ronaldo ក៏ជាផ្នែកមួយ នៃការឈ្នះពានរង្វាន់ UEFA Nations League របស់ប្រទេសព័រ ទុយហ្គាល់កាលឆ្នាំ ២០១៩។ លោក Ronaldo លេងបាន ២០៦ ប្រកួតសម្រាប់ប្រទេសរបស់គាត់ ហើយលោកជាកីឡាករ ដែលមានសមត្ថភាពច្រើនជាងគេ ក្នុងបាល់ទាត់អន្តរជាតិបុរស និងបានស៊ុតបញ្ចូលទីបាន ១២៨គ្រាប់ ក្នុងនោះ ១០គ្រាប់រកបាននៅការប្រកួតវគ្គជម្រុះ Euro 2024 ។
លោក Ronaldo ប្រហែលជាបានបង្ហាញខ្លួន ចុងក្រោយរបស់គាត់ ក្នុងការប្រកួតអន្តរជាតិ ដ៏សំខាន់មួយនៅ World Cup ២០២២ នៅប្រទេសកាតា។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានទម្លាក់ ចេញពីជម្រើសដំបូង កំឡុងពេលប្រកួត ក្នុងពូលដោយអ្នកចាត់ការ Fernando Santos ខណៈព័រទុយហ្គាល់ មើលទៅមានផែនការ សម្រាប់ជីវិតបន្ទាប់ពី Ronaldo ៕
ដោយ៖លី ភីលីព