កីឡា

Brighton រកឃើញបានគ្រូ បង្វកឹថ្មី ជំនួសលោក De Zerbi

AFP

យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Brighton ទីបំផុតគឺបានឈាន ទៅដល់ការព្រមព្រៀង ជាពាក្យសំដីជាមួយនឹងគ្រូបង្វឹកថ្មីម្នាក់ ហើយដើម្បីមកជំនួសតំណែង របស់លោក De Zerbi ។

ក្លឹបអង់គ្លេសនេះបានពិភាក្សាជាមួយនឹងលោក Fabian Hurzler ដែលជាជនជាតិអាមេរិក កាត់អាល្លឺម៉ង់ និងបានបង្ហាញស្នាដៃ ជាច្រើននាពេលកន្លងមកដូច ជាចុងក្រោយនេះជួយឲ្យក្លឹប St Pauli លើកពានលីគទី២ នៃលីគកំពូលអាល្លឺម៉ង់ឡើង ទៅលេងនៅលីគ Bundesliga។

គួរឲ្យដឹងដែរថា បច្ចុប្បន្នលោក Hurzeler នៅបន្តស្ថិតនៅក្នុងកុងត្រា ជាមួយនឹងក្លឹប St Pauli នៅលើយប៉ុន្តែក្លឹប Brighton ជឿជាក់ថា នឹងអាចដោះស្រាយបញ្ហានេះ ហើយបំពេញតាមគ្រប់លក្ខខណ្ឌ របស់ក្លឹប St Pauliដើម្បីយកគ្រូបង្វឹករូបនេះឲ្យបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top