The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Joao Palhinha នឹងអាចក្លាយទៅជាកីឡាករដំបូង ក្រោមការដឹកនាំ របស់លោក Vincent Kompany ក្នុងការមកដឹកនាំក្លឹប Bayern Munich ។
ប្រភពដដែលជឿជាក់ទៀតថា ការដោះដូរកីឡាករប្រេស៊ីលរូបនេះពីក្លឹប Fulham នឹងអាចធ្វើឡើងនៅមុន ពេលដែលព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ូ ត្រូវបានចាប់ផ្តើមជាមិនខាន។
កីឡាករខ្សែបម្រើឆ្នើមរបស់ក្លឹប Fulham រូបនេះ ធ្លាប់ត្រូវបាន Bayern Munich ស្ទើរតែបានចុះហត្ថលេខាម្តងរួច ទៅហើយកាលពីខែសីហាឆ្នាំទៅ ប៉ុន្តែបែរជាបានត្រឹមបរាជ័យ នៅនាទីចុងក្រោយ។
រដូវក្តៅនេះក្លឹប បានព្យាយាម សាជាថ្មីក្រោមការដឹកនាំ របស់លោក Kompany ដែលធ្លាប់ធ្វើការនៅអង់គ្លេសផង ជឿជាក់ថានឹងនាំយក វត្តមានកីឡាករវ័យ២៨ឆ្នាំរូបនេះ មករួមក្លឹបបានជាក់ជាមិនខាន ៕
ប្រែសម្រួល៖ស៊ុនលី