ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រេមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា សព្វថ្ងៃនេះប្រភេទកីឡាតេក្វាន់ដូITF មានការរីកចម្រើនគួរឲ្យកត់សម្គាល់ សហព័ន្ធជំរុញឲ្យមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកជម្រើសជាតិ ព្រមទំាងតំឡើងខ្សែក្រវាត់ ជូនក្រុមអត្តពលិក របស់យើង ដោយសារបច្ចេកទេស ពួកគាត់មានការរីកចម្រើន ទៅមុខក្រោមការណែនាំ អគ្គលេខាធិការសហព័ន្ធ ។

លោកបានឡើងក្នុងឱកាសបិទ វគ្គបណ្ដុះបណ្ដាលខាងលើនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាម និងកីឡាករ-កីឡាការិនី ប្រឡងដំឡើង ខ្សែក្រវាត់ចំនួន ៤១នាក់ ប្រព្រឹត្តឡើងនៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាក្រោមការប្រើប្រាស់ ថវិកា ឧមត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា សកម្មភាពទំាងជាការតម្រូវការ ដើម្បីត្រៀមខ្លួនទៅចូលរួមព្រឹត្តិការណ៍ការប្រកួតតេក្វាន់ដូ ITF អន្តរជាតិនៅប្រទេស ឥណ្ឌានាកក្កដាខាងមុខនេះ ហើយការប្រកួត កម្រិតឲ្យកីឡាករ-កីឡាការិនីមានខ្សែក្រវាត់មួយដានឡើងទៅ ។ ចំណុចទី២ វគ្គបណ្ដុះបណ្ដាល ស្តីពីមន្រ្តីបច្ចេកទេស រៀបចំការ ប្រកួតកីឡាតេក្វាន់ដូ ITF និងគ្រូបង្វឹកជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ត្រៀមប្រកួតកីឡាតេក្វាន់ដូ ITF កម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ។

លោកប្រធានសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាមិនត្រឹមត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសអាស៊ី នៅប្រទេសឥណ្ឌា ឆ្នាំ២០២៤ ឡើយ ក្នុងនោះសហព័ន្ធ បានទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសអាស៊ី អគ្នេយ៍លើកទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តិទៅនាខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ៕



