ទីក្រុងដាណាង ៖ ក្រុមប្រតិភូកីឡា ៤ ប្រភេទកម្ពុជាក្រោមការដឹកនាំលោក កែ ប៊ុនខៀង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធ កីឡាសិស្ស និស្សិតកម្ពុជា ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) នៅទីក្រុង ដាណាង ប្រទេស វៀតណាមនាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានមកដល់កម្ពុជាវិះហើយ ។

សម្រាប់ការប្រកួតខាងលើនេះប្រទេសឈរចំណាត់ថ្នាក់លេខ ៧ នៃតារាងមេដាយ ដោយដណ្តើមមេដាយសរុប ៩ គ្រឿងក្នុងមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿង ខណៈម្ចាស់ផ្ទះវៀតណាម ឈរជាប់ចំណាត់ថ្នាក់លេខ១ នៃតារាងមេដាយ ៩២ គ្រឿង មេដាយមាស ៤៤ គ្រឿង មេដាយប្រាក់ ៣១ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង ។

លោក ព្រំ ប៊ុនយី នាយបេសកម្មដឹកនាំក្រុម អត្តពលិកកីឡាសិស្សកម្ពុជាមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡា សិស្សអាស៊ានឆ្នាំ២០២៤ មាន ៦ ប្រភេទកីឡា ចំណែកកម្ពុជាបានបញ្ជូនអត្តពលិក ៤ប្រភេទកីឡា អត្តពលិកម្ម ហែលទឹក វាយសី និងវ៉ូវីណាម ហើយលោក ពិតជាសប្បាយយ៉ាងខ្លាំងលទ្ធផលឆ្នាំនេះ ដែលអត្តពលិកកម្ពុជាដណ្តើម បានមេដាយរហូតដល់ ៩ គ្រឿង នេះបង្ហាញពីរីកចម្រើកវិស័យកីឡានៅកម្ពុជា ។
លោកបានបន្តថា សម្រាប់ប្រទេសកម្ពុជាយើងឈរចំណាត់ថ្នាក់លេខ៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង ដណ្តើមបានដោយអត្តពលិកកីឡា វ៉ូវីណាម ហើយអត្តពលិកកម្ពុជាទទួល បានលទ្ធផលល្អប្រសើរច្រើន លើគ្រប់ប្រភេទកីឡា។

ព្រឹត្តិការណ៍ខាងលើនេះក្រោមការដឹកនាំប្រតិភូកីឡាកម្ពុជាលោក កែ ប៊ុនខៀង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា អមដំណើរលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត។

ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) ឆ្នាំនេះមាន ៩ ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសព្រុយណេ ចំណែកប្រទេសមីយ៉ាន់ម៉ា និងប្រទេសទីម័រ៕
ដោយ៖លី ភីលីព





