The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានចាប់ផ្តើមធ្វើការងារលើកុងត្រាថ្មី មួយដើម្បីសុំចរចាទិញយកកីឡាករឆ្នើមម្នាក់របស់ក្លឹប Bayer Leverkusen មកចូលរួមក្លឹបនៅរដូវក្តៅនេះ។
កីឡាករ Jeremie Frimpong បានទាក់ចិត្តគ្រូបង្វឹកក្លឹបថ្មីលោក Hansi Flick យ៉ាងខ្លាំងហើយជឿជាក់ថា ក្លឹបកំពុងដាក់សំណើរជាទឹកប្រាក់ ប្រមាណជា៤២លានផោនដើម្បីទិញ កីឡាករខ្សែប្រយុទ្ធរូបនេះទាំងដែលបច្ចុប្បន្ន កីឡាករប្រយុទ្ធជួរមុខមាន ច្រើនរួចទៅហើយនៅក្នុងបញ្ជី។
គួរឲ្យដឹងដែរថា Frimpong បានចូលរួមជាមួយនឹង Man City តាំងតែពីពេលបានអាយុ៩ឆ្នាំ ហើយបានចំណាយ ពេលជិត១ទសវត្ស ជាមួយនឹងឈុតយុវជន ប៉ុន្តែក្រោយមកមានឳកាសលេងនៅឈុតធំ Celtic ទៅវិញប៉ុន្តែក៏បានចូលរួមជាមួយនឹង Bayer Leverkusen វិញកាលពីរដូវកាលមុន និងបានជួយក្លឹបលើកពាននិង ដោយបានបញ្ចប់ទៅជាមួយ នឹងគ្រាប់បាល់ចំនួន១៤គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន១២គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី