ប៉ារីស ៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានពណ៌នាការរំពឹងទុក នៃការបោះឆ្នោតសភាបារាំង ប៉ុន្មានសប្តាហ៍មុនពេល ចាប់ផ្តើមព្រឹត្តិការណ៍កីឡា អូឡាំពិកទីក្រុងប៉ារីសថា មិនងាយស្រួលឡើយ ខណៈគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បានកាត់បន្ថយផលប៉ះពាល់ ដោយផ្ទាល់ទៅលើព្រឹត្តិការណ៍នេះ ។
លោកស្រីបាននិយាយអំពីសុន្ទរកថាដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Macron ទៅកាន់ប្រជាជាតិបន្ទាប់ពីការបោះឆ្នោតសភាអឺរ៉ុបកាលពីថ្ងៃអាទិត្យថា មនុស្សជាច្រើន និងខ្ញុំមានភាពស្រឡាំងកាំងនៅពេលបានលឺប្រធានាធិបតីសម្រេចចិត្តរំលាយសភា។
លោកស្រី Hidalgo បានបន្តថា លោកស្រីមានការព្រួយបារម្ភ ចំពោះលទ្ធផលបោះឆ្នោត ដែលឃើញគណបក្សស្តាំនិយមជ្រុល National Rally ធ្វើឲ្យមានការបរាជ័យយ៉ាងធ្ងន់ធ្ងរលើសម្ព័ន្ធមិត្តកណ្តាលរបស់លោក Macron ហើយបាននិយាយថា លោក Macron មិនអាចបន្តដូចពីមុនទេ ។
ការបោះឆ្នោតសភា ២ ជុំត្រូវបានប្រព្រឹត្តិនៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ៧ ខែកក្កដាដោយអូឡាំពិកទីក្រុងប៉ារីសនឹងចាប់ផ្តើមតិចជាង ៣ សប្តាហ៍ក្រោយមកនៅថ្ងៃទី ២៦ ខែកក្កដា ។
ការបោះឆ្នោតនេះអាចនាំឲ្យមានអស្ថិរភាពនយោបាយ ក្នុងព្រឹត្តិការណ៍នៃសភាព្យួរមួយផ្សេងទៀត មិនមានគណបក្សណាឈ្នះសំឡេងភាគច្រើន ឬការផ្លាស់ប្តូររញ្ជួយ ប្រសិនបើគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen ទទួលបានផលចំណេញច្រើន។
លោក Hidalgo បានសង្កត់ធ្ងន់ថា តាមទស្សនៈប្រតិបត្តិការ ការបោះឆ្នោតនឹងមិនផ្លាស់ប្តូរព្រឹត្តិការណ៍ កីឡាអូឡាំពិក ដែលជាសារមួយបានបន្លឺឡើង ដោយប្រធាន IOC លោក Thomas Bach ដនៅជាមួយលោកស្រីក្នុងអំឡុងពេលទស្សនកិច្ចសាលា ។
លោក Hidalgo បានបន្ថែមថា ខ្ញុំគិតថាការងារទាំងអស់ នៃការដំឡើង ការរៀបចំការប្រកួត ហេដ្ឋារចនាសម្ព័ន្ធនៅពីក្រោយយើង ហើយអ្វីដែលនៅសេស សល់ដើម្បីស្វាគមន៍ពិភពលោកទាំងមូល ហើយយើងនឹងធ្វើវាដោយក្ដីរីករាយដែលយើង ត្រូវធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស៕
ដោយ៖លី ភីលីព