The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Barcelona កំពុងត្រូវបានគេដឹងថា ចាប់ផ្តើមធ្វើការងារ ក្នុងការចុះហត្ថលេខា នាំយកកីឡាករចំណូលថ្មីម្នាក់ មកពីក្លឹប Real Sociedad។
កីឡាករខ្សែបម្រើ Mikel Merino ដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Real Sociedad បានទាក់ចិត្តក្លឹប Barcelona យ៉ាងខ្លាំងខណៈដែលកុងត្រា របស់គាត់ក៏ឈានចូលមកដល់ ឆ្នាំចុងក្រោយទៅហើយដែរ។
នេះមានន័យថាករណី ដែលបើកីឡាករពិត ជាចង់ផ្ទេរមក Barcelona មែននោះគាត់នឹងព្យាយាមរារាំង ការចរចាដើម្បីធ្វើឲ្យតម្លៃខ្លួន របស់គាត់ធ្លាក់ចុះប៉ុន្តែជឿជាក់ថា ក្លឹបនឹងអាចធានាបាននូវការចរចាកីឡាករវ័យ២៧ឆ្នាំរូបនេះ ក្នុងតម្លៃប្រហែលជា២១លានផោនប៉ូណ្ណោះនៅរដូវក្តៅនេះ៕
ប្រែសម្រួល៖ស៊ុនលី