The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហម Man UTD នឹងធ្វើការសម្រេចចិត្តចុងក្រោយមួយចំពោះអនាគតរបស់កីឡាករ Mason Greenwood ខណៈដែលមានក្លឹបកាន់តែច្រើនកំពុងចាប់អារម្មណ៍កុងត្រារបស់គាត់។
ក្រោមការដឹកនាំរបស់លោក Erik Ten Hag នៅឡើយកីឡាកររូបនេះ នឹងត្រូវស្ថិតនៅក្នុងដំណាក់កាល ពិចារណាយ៉ាងម៉ត់ចត់ពីសំណាក់គណកម្មការ គ្រប់គ្រងក្លឹបដែលមានទាំងប្រធាន ប្រតិបត្តិប្រធានផ្នែកកីឡា ប្រធានផ្នែកបច្ចេកទេសផង ។
ប្រភពដដែលបានអះអាង ជាលទ្ធផល នៃការជូបជុំគ្នា ចុងក្រោយមួយគេ ជឿជាក់ថាការដាក់បញ្ចូល Greenwood ទៅក្នុងឈុត ១១នាក់ដំបូងវិញ គឺមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះក្លឹបបានសម្រេចចិត្តថា នឹងដាក់លក់ កីឡាកររូបនេះ ប៉ុន្តែក្នុងតម្លៃខ្លួន ប្រមាណជា៥០លានផោន ៕
ប្រែសម្រួល៖ស៊ុនលី