ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា វគ្គពង្រឹងសមត្ថភាពគ្រូបង្វឹកយើង មានអ្នកជំនាញ មកពីសហព័ន្ធយូដូអន្តរជាតិ យើងមិនមានឱកាសច្រើនទេ ទម្រាំអាចរៀបចំដំណើរ ការវគ្គនេះ ដូច្នេះសូមសិក្ខាកាម ដែលបានចូលរួមក្រេប ចំណេះដឹង នៅវគ្គនេះយក ទៅប្រើប្រាស់ឲ្យចំគោលដៅ និងប្រើប្រាស់ឲ្យមាន ប្រយោជន៍ដល់សង្គមជាតិ និងពិសេសគឺ សម្រាប់យូដូតែម្ដង» ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ការលើកធ្វើឡើងក្នុងកម្មវិធីបិទវគ្គ សាមគ្គីអូឡាំពិកស្ដីពី គ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិឆ្នាំ២០២៤ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC) ។

លោកបានបន្ថែមថា យើងមកសិក្សា ប៉ុន្មាន ថ្ងៃនេះតើទទួលបានអ្វីខ្លះ ក្រោយបញ្ចប់ការសិក្សានេះ ត្រូវយកទៅប្រើ ប្រាស់ឲ្យមានតម្លៃ និងត្រឹមត្រូវ ចែករំលែកដល់អ្នកដែលស្រលាញ់កីឡាយូដូ ឲ្យបានស្វែងយល់កាន់តែច្រើន។ កីឡាយូដូរបស់ហាក់ដូចជាខ្សត់ខ្សោយ មួយរយៈចុងក្រោយនេះ ។

ចំណែកគ្រូបង្វឹកក៏មិនមានច្រើន ហើយបើចង់រៀបចំឲ្យមានគ្រូបង្វឹកឲ្យបានច្រើនរាប់រយ រាប់ពាន់នាក់នោះមិនបានទេ ដូច្នេះមានតែយើងទាំងអស់គ្នា ហ្នឹងហើយដែលប្រឹងប្រែងធ្វើវាឲ្យគេស្គាល់ឲ្យកាន់តែច្រើន ហើយអ្វីដែលធ្វើនេះគឺ ធ្វើដោយឆន្ទៈ ឆន្ទៈគឺជួយជំរុញកីឡាយូដូ ឲ្យកាន់តែរីកចម្រើនទាំងអស់គ្នា។

លោក ម៉ារ វង្សវិបុល អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូក៏បានគូសបញ្ជាក់ពីលទ្ធផលនៃការសិក្សាខាងលើថា សិក្ខាកាមចូលរួមមានចំនួន២០រូបក្នុងនោះនិរទេសល្អ ១៥នាក់, ល្អបង្គួរ ៣នាក់មាននារី២នាក់ និងមធ្យមមាន២នាក់ មាននារីម្នាក់ ហើយការគាំទ្រថវិកាសិក្សាបានពីគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ៕
ដោយ៖លី ភីលីព


