កីឡា

ក្រុមអត្តពលិកតេក្វាន់ដូ WT ចំនួន ២៩៦នាក់ចូលរួម Korean Ambassador’s Cup 2024

ភ្នំពេញ ៖ បណ្ឌិត្យសភា តេក្វាន់ដូកម្ពុជា ខេមរសហព័ន្ធតេក្វាន់ដូ និង ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីប្រកួត កីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៤ “Korean Ambassador’s Cup 2024” នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៤ “Korean Ambassador’s Cup 2024” មានកីឡាករ-កីឡាការិនី តេក្វាន់ដូWT ចំនួន ២៩៦ នាក់មកពីក្លិប ចំនួន ២២ ក្នុងនោះកីឡាករចំនួន ១៤០នាក់ កីឡាការិនី១២២នាក់ និងគ្រូបង្វឹកចំនួន ៣៤ នាក់ ។

ចំពោះក្លិបទំាង២២ រួមមានភ្នំពេញ ១៩ ក្លិប កណ្តាល១ ក្លិប បន្ទាយមានជ័យ ១ក្លិប និងខេត្តរតនគិរី ១ក្លិប ហើយប្រកួតលើវិញ្ញាសាសរុបចំនួន ២៧វិញ្ញាសា ក្នុង ៣៦វិញ្ញាសា៖ មេគុន ០៦វិញ្ញាសា រួមមានឯកត្តជនកុមារា អាយុក្រោម ៩ឆ្នាំ (មេគុនទី១, ទី២, ទី៣ និងទី៤) ឯកត្តជនកុមារី អាយុក្រោម ៩ឆ្នាំ (មេគុនទី១, ទី២, ទី៣ និងទី៤) និងឯកត្តជនកុមារា អាយុ ១០-១១ឆ្នាំ (មេគុនទី២, ទី៣, ទី៤ និងទី៥)

ដោយឡែក វិញ្ញាសាឯកត្តជនកុមារី អាយុ ១០-១១ឆ្នាំ (មេគុនទី២, ទី៣, ទី៤ និងទី៥) ឯកត្តជនកុមារា អាយុ ១២-១៤ឆ្នាំ (មេគុនទី៣, ទី៤, ទី៥ និងទី៦) និងឯកត្តជនកុមារី អាយុ ១២-១៤ឆ្នាំ (មេគុនទី៣, ទី៤, ទី៥ និងទី៦)។ ប្រយុទ្ធ ២១វិញ្ញាសា ដូចជាវិញ្ញាសាអាយុ ១៥-១៧ឆ្នាំ ផ្នែកបុរស មាន ៦វិញ្ញាសា ៖ទម្ងន់ក្រោម ៤៥គ.ក្រ, ៤៥-៤៨គ.ក្រ, ៤៨-៥១គ.ក្រ, ៥១-៥៥គ.ក្រ, ៥៥-៥៩គ.ក្រ, ៥៩-៦៣គ.ក្រ

រីឯអាយុ ១៥-១៧ឆ្នាំ ផ្នែកនារី មាន ៦វិញ្ញាសា៖ ទម្ងន់ក្រោម ៤២គ.ក្រ, ៤២-៤៤គ.ក្រ, ៤៤-៤៦គ.ក្រ, ៤៦-៤៩គ.ក្រ, ៤៩-៥២គ.ក្រ, ៥២-៥៥គ.ក្រ។ អាយុ ១៨ឆ្នាំឡើង ផ្នែកបុរស មាន ៤វិញ្ញាសា ទម្ងន់ក្រោម ៥៤គ.ក្រ, ៥៤-៥៨គ.ក្រ, ៥៨-៦៣គ.ក្រ, ៦៣-៦៨គ.ក្រ។ អាយុ ១៨ឆ្នាំឡើង ផ្នែកនារី មាន ៥វិញ្ញាសា និងទម្ងន់ក្រោម ៤៦គ.ក្រ, ៤៦-៤៩គ.ក្រ, ៤៩-៥៣គ.ក្រ, ៥៣-៥៧គ.ក្រ, ៥៧-៦២គ.ក្រ៕
ដោយ៖លី ភីលីព

Most Popular

To Top