ខ្សែប្រយុទ្ធ Alvaro Morata បាននិយាយទៅកាន់សារព័ត៌មាន El Larguero កាលពីពេលថ្មីៗនេះថា គេនៅតែមិនទាន់ច្បាស់ពីអនាគតរបស់គេនៅក្លឹប Atletico Madrid។

Morata បាននិយាយថា៖” ជម្រើសដែលស្រួលបំផុតសម្រាប់ខ្ញុំនៅពេលនេះគឺចាកចេញពីអេស្ប៉ាញ ទៅលេងនៅប្រទេសផ្សេង។ សូម្បីតែកូនៗរបស់ខ្ញុំក៏មិនយល់ហេតុអ្វីបានជាខ្ញុំទទួលបានការរិះគន់នៅទីនេះ “។

កីឡាករនេះបន្តថា៖” ខ្ញុំមិនមានបញ្ហាអីទាំងអស់ជាមួយនឹង Simeone ក៏ប៉ុន្តែខ្ញុំក៏មិនដឹងថាខ្ញុំស្ថិតក្នុងផែនការថ្មីរបស់គាត់ឬក៏យ៉ាងណានោះទេ “។
Morata ធ្លាប់ត្រូវបានគេរិះគន់រឿងទម្រង់លេងមិនសូវល្អ មួយវិញទៀតបើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា គេអាចនឹងចាកចេញព្រោះខាងក្លឹបមានគម្រោងនាំចូលខ្សែប្រយុទ្ធថ្មីដើម្បីទ្រទ្រង់ក្លឹបនេះ។

កាលពីរដូវកាលឆ្នាំ២០២៣/២៤ កន្លងទៅនេះ Morata បានលេងឲ្យ Bayern Munich ៤៨ប្រកួត និងស៊ុតចូល ២១គ្រាប់៕
