លោក Thiago Motta នឹងមកដឹកនាំក្លឹប Juventus នៅក្នុងឆ្នាំ២០២៤/២៥ ខាងមុខនេះតទៅក្រោយព្រមព្រៀងជាមួយក្លឹបដោយមានការប្រកាសជាផ្លូវការកាលពីម្សិលមិញនេះ។

លោក Motta បានមកដឹកនាំ Bologna ឲ្យឈរនៅលេខរៀងទី៥ ក្នុងតារាង Serie A ក្នុងរដូវកាល២០២៣/២៤កន្លងទៅនេះដោយជាប់បេក្ខភាពអាចប្រកួតក្នុង UEFA Champions League នៅរដូវកាលខាងមុខ។
គ្រូបង្គោលក្លឹបអ៊ីតាលីរូបនេះនឹងមកដឹកនាំ Juventus ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ ចាប់ពីរដូវកាលខាងមុខ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

លោកជាមួយបេក្ខជនមួយរូបដែល Juventus ចង់បានរហូតមកដើម្បីមកជំនួស លោក Massimiliano Allegri ដែលត្រូវបានក្លឹបបណ្ដេញចេញកាលពីសប្ដាហ៍មុននេះ។ Allegri ត្រូវបានស្គាល់ថាជាអ្នកដឹកនាំ Juventus ឲ្យរីកមុខមាត់ក្នុងលីគកំពូលអ៊ីតាលីដោយលោកធ្លាប់ដឹកនាំក្លឹបនេះ២ដង ដោយលើកទី១ លោកដឹកនាំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដោយពេលនោះដឹកនាំឈ្នះពានលីគកំពូលឲ្យក្លឹបនេះរៀងរាល់រដូវកាល យ៉ាងណាសម្រាប់ការដឹកនាំលើកទី២ ចាប់ពីឆ្នាំ២០២១ ដល់ពេលនេះ ដោយមិនទាន់ឈ្នះពានមួយឲ្យក្លឹបទេ។

សម្រាប់លោក Motta នេះជាក្លឹបធំទី១មួយហើយដែលលោកបានដឹកនាំក្នុងអាជីពរបស់លោកជាអ្នកដឹកនាំក្លឹបតាំងពីឆ្នាំ២០១៨មក៕
