អាល្លឺម៉ង់ ៖ នាយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិប្រទេស ស្វីស ក្រុមបាល់ទាត់ជម្រើសជាតិប្រទេស អេស៉្បាញ និងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអ៊ីតាលីរកបាន៣ ពិន្ទុដូចគ្នាក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ។

សម្រាប់ការប្រកួត ពូល A ក្រុមបាល់ទាត់ជម្រើសជាតិ ប្រទេសហុងគ្រី បានចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ជម្រើសជាតិប្រទេស ស្វីស ក្នុងលទ្ធផល ៣ ទល់នឹង ១ ដូច្នេះក្រុមអាល្លឺម៉ង់ និងក្រុមស្វីសរកបាន ៣ ពិន្ទុដូចគ្នា ហើយស្កុតឡេន និងក្រុមហុងគ្រីបាន ០ពិន្ទុដូចគ្នាដែរ។

រីឯពូល B ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអេស៉្បាញ យកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប្រទេសក្រូអាត ក្នុងលទ្ធផល ៣ ទល់នឹង ០ និងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មួយប្រកួតទៀត គឺក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអ៊ីតាលី ក៏យកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអាល់បានី ក្នុងលទ្ធផល ២ ទល់នឹង ១។
ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអេស៉្បាញ និងក្រុមបាល់ទាត់ជម្រើសជាតិប្រទេសអ៊ីតាលីសុទ្ធតែបាន ៣ ពិន្ទុនៃការប្រកួតបើកឆាកក្នុងពូលដូចគ្នា ហើយក្រុមបាល់ទាត់ក្រូអាត និងក្រុមបាល់ទាត់អាល់បានី បានត្រឹម ០ ពិន្ទុ៕
