អាល្លឺម៉ង់ ៖ នាយប់ថ្ងៃទី ១៦ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ មាន ៣ ប្រកួតសម្រាប់ពូល C និងពូល D ។
ចំពោះពូល D ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡាញ ប៉ះក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ចំណែកពូល C ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ដាណាម៉ាក់ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ជួបនឹងក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី។
ពូល A ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស និងក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ បាន ៣ ពិន្ទុដូចគ្នា កំសត់តែក្រុមបាល់ទាត់ជម្រើសជាតិ ស្កុតឡេន និងក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រីបាន ០ ពិន្ទុដូចគ្នាដែរ ។ រីឯពូល B ក្រុមបាល់ទាត់ជម្រើសជាតិអេស៉្បាញ និងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបាន ៣ ពិន្ទុ ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត និងក្រុមបាល់ទាត់ជម្រើសជាតិប្រទេស អាល់បានីត្រឹម ០ ពិន្ទុ៕