កីឡា

អតីតកីឡាករឆ្នើមក្លឹប Arsenal និង Everton លោក Kevin Campbell បានទទួលមរណភាព ក្នុងអាយុ ៥៤ ឆ្នាំ

កីឡាករបាល់ទាត់ដ៏ឆ្នើមបំផុត បានក្លាយជាវីរបុរស និងសុភាពបុរសជាទីគោរពស្រលាញ់ របស់មនុស្សគ្រប់គ្នា និងស្ថិតក្នុងចំណោមការគោរពដ៏ស្មោះស្ម័គ្រ បន្ទាប់ពីការស្លាប់ របស់អតីតខ្សែប្រយុទ្ធក្លឹបបាល់ទាត់ Arsenal និងក្លឹបបាល់ទាត់ Everton លោក Kevin Campbell នៅអាយុ ៥៤ ឆ្នាំ ។

លោក Campbell ជាកីឡាករមួយរូប ដែលបានឈ្នះពានជាមួយក្រុមកាំភ្លើងធំ និងជាវីរបុរសនៅ Goodison Park បន្ទាប់ពីបានសង្គ្រោះ Toffees ពីការកាត់ចោលក្នុងឆ្នាំ ១៩៩៩ ។

ក្លឹបArsenal បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានការសោកស្តាយបំផុត នៅពេលដឹងថា អតីតខ្សែប្រយុទ្ធរបស់យើង លោក Kevin Campbell បានទទួលមរណភាព បន្ទាប់ពីមានជំងឺរយៈពេលខ្លីបែបនេះ។ លោក Kevin ត្រូវបានអ្នករាល់គ្នានៅក្លឹបស្រលាញ់ យើងទាំងអស់គ្នាកំពុង គិតដល់មិត្តភ័ក្ដិ និងក្រុមគ្រួសារ របស់គាត់នៅពេលដ៏លំបាកនេះ ។

ចំណែកក្លឹប Everton បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែតរថា គ្រប់គ្នានៅ Everton មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការស្លាប់របស់អតីតខ្សែ ប្រយុទ្ធរបស់យើង លោក Kevin Campbell ក្នុងអាយុត្រឹមតែ ៥៤ ឆ្នាំ ។

មិនមែនគ្រាន់តែជាវីរបុរស Goodison Park ពិតប្រាកដ និងជារូបតំណាងនៃការប្រកួតអង់គ្លេស “English game” ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនុស្សដែលមិនគួរឲ្យជឿផងដែរ ដូចដែលអ្នកគាំទ្របានជួបគាត់នឹងដឹង។

Kevin Campbell កើតនៅ Lambeth ខែកុម្ភៈ ឆ្នាំ ១៩៧០ ហើយលោក Campbell បានចាប់ផ្តើមអាជីព របស់លោកនៅក្រុម Arsenal ហើយបានចូលនៅក្រុមដំបូងនៅ Highbury កាលឆ្នាំ ១៩៨៨ បន្ទាប់ពីកំណត់ត្រាស៊ុតបញ្ចូលទីដ៏ជោគជ័យ ។
លោកបានបន្តស៊ុតបញ្ចូលទីបាន ៥៩ គ្រាប់សម្រាប់ ២២៤ ប្រកួតសម្រាប់ក្លឹប ។ ទន្ទឹមនឹងនោះលោកបានឈ្នះពានរង្វាន់លីគឆ្នាំ ១៩៩០-៩១ លោកក៏បានឈ្នះពានរង្វាន់ FA Cup, League Cup និង European Cup Winners’ Cup ផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top