កីឡា

១គ្រាប់ របស់Bellingham ជួយឲ្យអង់គ្លេស យកជ័យជំនះ វគ្គសន្សំពិន្ទុយប់មិញ

AFP

អង់គ្លេសស្វាគមន៍ ក្រុមស៊ែប៊ីយប់មិញនេះ គឺជាការប្រកួតដំបូង របស់ពួកគេក្នុងវគ្គសន្សំពិន្ទុ ក្នុងពូលនៃព្រឹត្តិការណ៍ ពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ ដែលធ្វើឡើង នៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំនេះ។

ជាលទ្ធផលអង់គ្លេសបានទទួល ជ័យជំនះ និងយកបាន៣ពិន្ទុដំបូងគេក្នុងពូល C ដែលមានដាណឺម៉ាកនិងស្លូវ៉ានីផងដែរ ហើយ១គ្រាប់គត់របស់ Bellingham គឺជាគ្រាប់បាល់ជ័យជំនះរបស់អង់គ្លេស។

ការគ្រប់គ្រងបាល់រវាងក្រុម ទាំង២ មានចំនួនប្រហាក់ប្រហែល ក្នា៤៥ភាគ ដោយស៊ែប៊ីនិង៥៤ភាគរយ ដោយអង់គ្លេសខណៈដែលអង់គ្លេសស៊ុតចំគោលដៅតែ៣ លើកប៉ុណ្ណោះហើយ ក៏សម្រេចបាន១គ្រាប់នៅនាទីទី១៣។

ដូច្នេះបច្ចុប្បន្នអង់គ្លេសឈរ នៅកំពូលតារាងហើយដាណឺម៉ាក និងត្រូវប្រកួតប៉ះស្លូវ៉ានីនៅប្រកួតបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top