ភ្នំពេញ ៖ កីឡាករ ធា នុរាជ ខំប្រើក្បាច់ពិសេសៗ ជាច្រើនមិនអាច ផ្តួលកីឡាករឡាវ សុធី មង្គលភេត បែរជាចាញ់កីឡាករ ឡាវ ទៅវិញក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។

កីឡាករ ធា នុរាជ ខិតខំប្រឹងប្រែង ប្រើក្បាច់ពិសេសៗ ជាច្រើនតែមិន អាចផ្ដួលកីឡាករឡាវ សុធី មង្គលភេត ដូចការរំពឹងទុកឡើយ បែរជាទុក ឱកាសឲ្យកីឡាករឡាវ សុធី មង្គលភេត វាយបកចំចំណុចពិសេសជាច្រើន ដែលធ្វើឲ្យកីឡាករ ធា នុរាជ ចាញ់ដោយពិន្ទុ ។

កីឡាករខ្លាចាស់នៅតែខ្លាំង ឡឹក វិបុល បានផ្តួលកីឡារឡា ឆាង ប្រាស៊ី ឃ្រូតៀ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ ចំណែកកីឡាករ មឿន សុខហ៊ុច ធ្វើឲ្យកីឡាករអ៊ីរ៉ង ម៉ាស្រេវី បាសៀរ ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ដែរ។
ចំណែកកីឡាករ ហ៊ីម គឹមរៀង ប្រើពេលមិនដល់មួយទឹកទេទាត់កីឡាករចិន លី ផឹងខឺ ឲ្យខូចជើងក្រោម មិនអាចបន្តការប្រកួតបាន ។កីឡាករ វៀត ប៊ុនឌឿន ឆក់មួយដៃចំកណ្តាលមុខកីឡាករចិន កុង យៀនឃុន ធ្វើឲ្យអាជ្ញាកណ្តាល រាប់ក្នុងទឹកទី២ និងកីឡាការិនី រិទ្ធី អេម៉ា (បារាំង) ផ្តួលកីឡាការិនីអ៊ីរ៉ង ណាហ្សានីន ហូស៊ីនី ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២៕


