ស្រុកខ្សាច់កណ្ដាល ៖ ការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាលកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានរកឃើញក្រុមជើងខ្លាំង ៨ ក្រុមត្រូវប្រកួតជាមួយគ្នាបន្តទៀត ដើម្បីដណ្តើមយកកៅអីវគ្គ ៤ ក្រុមចុងក្រោយ ។
ពូល A៖ក្រុមបាល់ទាត់យុវជន ឃុំសន្លុង និងក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាម បានដឹកដៃឡើងវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមបាល់ទាត់យុវជន ឃុំតាឯក ធ្លាក់ពីការប្រកួត ។ ពូល B ៖ក្រុមបាល់ទាត់យុវជន ឃុំរកាជន្លឹង និងក្រុមបាល់ទាត់ យុវជន ឃុំព្រែកតាមាក់ ឡើងវគ្គ ៨ ក្រុមចុងក្រោយ និងក្រុមបាល់ទាត់យុវជន ឃុំព្រះប្រសប់ហាលអាវ។
ចំណែពូល C ៖ក្រុមបាល់ទាត់យុវជន ឃុំស្វាយរមៀត និងក្រុមបាល់ទាត់យុវជន ឃុំជ័យធំ ឡើងវគ្គ ៨ ក្រុមចុងក្រោយ ហើយក្រុមបាល់ទាត់យុវជន ឃុំស៊ីធរ ធ្លាក់ពីការប្រកួត ។ ពូល D ៖ក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី និងក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ឡើងវគ្គ ៨ ក្រុមចុងក្រោយ ខណៈក្រុមបាល់ទាត់យុវជន ឃុំកំពង់ចំលង ធ្លាក់ពីការប្រកួត។
លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត មិនអាចខ្វះបានឡើយ ។
បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាលបាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។
ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ៕
ដោយ៖លី ភីលីព