អាល្លឺម៉ង់ ៖ នាយប់ថ្ងៃទី ១៧ និងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ មាន ៣ ប្រកួតសម្រាប់ពូល D និងពូល E ។
ចំពោះពូល E ក្រុមបាល់ទាត់ជម្រើសជាតិរ៉ូម៉ានី ប៉ះក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន នៅវេលាម៉ោង៧.៤៥ នាទី ដោយឡែកក្រុមបាល់ទាត់ ជម្រើសជាតិ បែលហ្សិក ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវ៉ាគី នៅវេលាម៉ោង១០.៤៥ នាទីចំណែក ពូល D ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ម្ចាស់ផ្ទះកីឡាអូឡាំពិក បារាំង ជួបនឹងក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីសនៅវេលាម៉ោង១.៤៥ នាទីឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ៕