កីឡា

ព័រទុយហ្គាល់ និងតួកគីបាន ៣ ពិន្ទុដូចគ្នាសម្រាប់ពូល F នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់កាលពីយប់មិញ

AFP

អាល្លឺម៉ង់៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមបាល់ទាត់ជម្រើសជាតិ តួកគី រកបាន ៣ ពិន្ទុដូចគ្នាសម្រាប់ពូល F កាលយប់ថ្ងៃទី ១៨ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។

ចំពោះពូល F ក្រុមបាល់ទាត់ជម្រើសជាតិតួកគី បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ហ្សកហ្ស៊ី ក្នុងលទ្ធផល ៣ ទល់នឹង ១ ចំណែក ខណៈមួយប្រកួតទៀត ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ក៏បានយកឈ្នះក្រុម បាល់ទាត់ជម្រើសជាតិ សាធារណរដ្ឋឆែក ក្នុងលទ្ធផល ២ ទល់នឹង ១ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ៕
ដោយ៖លី ភីលីព

Most Popular

To Top