កីឡា

អាល្លឺម៉ង និងស្វីស ត្រូវការឈ្នះរៀងខ្លួន ដើម្បីឲ្យផុតតំបន់គ្រោះថ្នាក់ ក្នុងពូល A នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់យប់នេះ

AFP

អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” ក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង់ និងក្រុមបាល់ទាត់ ជម្រើសជាតិស្វីសត្រូវការ ៣ ពិន្ទុបន្ថែមដូចគ្នាសម្រាប់ពូល A ដើម្បីឲ្យតំបន់គ្រោះថ្នាក់នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ។

ចំពោះពូល A ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី ខណៈមួយប្រកួតទៀត ក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែនប៉ះក្រុមបាល់ទាត់ ជម្រើសជាតិស្វីស ។ ចំណែកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត ប៉ះក្រុមបាល់ទាត់ ជម្រើសជាតិអាល់បានី ។

ពូល A សម្រាប់ការប្រកួតដំបូង ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែន ៥ទល់នឹង១ មាន ៣ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិស្វីសឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី ៣ ទល់នឹង១ មាន ៣ពិន្ទុ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែន និងក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី កំពុងស្ថិតនៅតំបន់គ្រោះថ្នាក់ ៕
ដោយ៖លី ភីលីព

Most Popular

To Top