ភ្នំពេញ៖ នាពេលថ្មីៗនេះក្រុមបាល់ទាត់ដែលមានប្រជាប្រិយភាពខ្លាំង វិសាខា បាននាំយកគ្រូបង្វឹក និងគ្រូបង្វឹកផ្នែកកម្លាំងរបស់ក្រុមដើម្បីត្រៀមខ្លួមចូលរួមព្រឹត្តិការណ៍កីឡាបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២៤/២៥ និងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ)នឹងចាប់ផ្តើមនាពេលខាងមុខនេះ។
យោងតាមប្រភពពីផេករបស់ក្លិបបាល់ទាត់វិសាខាបាននិយាយថា លោក Anthony John McMullen ដែលជនជាតិឡាវីយ៉ា ក្នុងនាមគ្រូបង្វឹកអ្នកចាំទី ហើយវត្តមានរបស់លោកគ្រូនឹងក្លាយជាផ្នែកមួយដ៏សំខាន់ដើម្បីជួយក្លិបឆ្ពោះទៅភាពជោគជ័យ នារដូវកាលថ្មីឆ្នាំ២០២៤/២៥ ខាងមុខ។
ចំណែកគ្រូបង្វឹកម្នាក់ទៀត គឺលោក Kinawong Pongborworn ជនជាតិថៃក្នុងនាមជាគ្រូបង្វឹកផ្នែកកម្លាំង (Strength Conditioning Coach) និងកីឡាករខ្សែប្រយុទ្ធចំណូលថ្មី គឺកីឡាករជនជាតិកូរ៉េ PARK JUNGBIN ។
គ្រូបង្វឹក ២ រូប និងកីឡាករ ១ រូប ក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ដំណើរឆ្នោះទៅរកការប្រកួតប្រជែងជាមួយក្លិបបាល់ទាត់ជាច្រើនក្រុមទៀត ដើម្បីប្រជែងក្រុមជើងខ្លាំង និងជាម្ចាស់ពាននៃព្រឹត្តិការណ៍កីឡាបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២៤/២៥ និងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) ៕ ដោយ៖លី ភីលីព


