អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង់ បានឆ្លងផុតតំបន់គ្រោះថ្នាក់ ដោយជោគជ័យ នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី សម្រាប់ពូល A នាយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសខ្លួន ។
ចំពោះពូល A មួយប្រកួតទៀត ក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែន បានត្រឹមស្មើជាមួយក្រុម បាល់ទាត់ជម្រើសជាតិស្វីស ក្នុងលទ្ធផល ១ទល់នឹង ១ ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិ ស្វីសកំពុងស្ថិតនៅតំបន់គ្រោះថ្នាក់ ដែលអាចឲ្យបាត់បង់ឱកាសឡើងវគ្គបន្ត ដោយសារមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិស្វីស ប៉ះក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង់ ។
រីឯក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែន ប៉ះក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី នៃការប្រកួតលើកចុងក្រោយ ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី ត្រូវការឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែន ខណៈ ក្រុមបាល់ទាត់ជម្រើសជាតិស្វីសត្រូវការស្មើក្រុមបាល់ទាត់ម្ចាស់ផ្ទះអាល្លឺម៉ង់ច្រើនជាងឈ្នះ។
ចំណែកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាតស្មើក្រុមបាល់ទាត់ជម្រើសជាតិអាល់បានី ក្នុងលទ្ធផល ២ទល់នឹង ២ ដូច្នេះក្រុមទំាង២ បន្តស្ថិតនៅតំបន់គ្រោះថ្នាក់ដដែល។
ពូល A ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ឈរកំពូលតារាង និង ឡើងវគ្គ១៦ ក្រុមដោយស្វ័យប្រវត្តិ ក្រុមបាល់ទាត់ជម្រើសជាតិស្វីសឈរលំដាប់លេខ ២ មាន ៤ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិ ស្តុតលែន ឈរលំដាប់លេខ ៣ មាន ១ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី ឈរលំដាប់លេខ ៤ មាន ០ ពិន្ទុ៕
ដោយ៖លី ភីលីព