ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ ទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ ជាព្រឹត្តិការណ៍មនុស្សធម៌ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា និងជួយទាក់ទាញ ភ្ញៀវទេសចរណ៍ អន្តរជាតិឲ្យមកទស្សនា តំបន់អង្គរ ដោយសារខែសីហានេះ ជារដូវភ្ញៀង ដូច្នេះភ្ញៀវទេសចរណ៍អាចធ្លាក់ចុះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឳកាសពិធីសន្និសីទ សារព័ត៌មានស្តីពីទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលនឹងប្រពឹត្តទៅ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ។

លោកអគ្គបានបន្តថា ការរត់ប្រណាំងនៅលើទឹកដី អង្គរខេត្តសៀមរាប ប្រពឹត្តទៅនៅខែសីហា ក្នុងបំណងជាចម្បង់ដើម្បីជំរុញ និងទាក់ទាញភ្ញៀវ ទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវទេសចរណ៍ចិន ជប៉ុន ម៉ាឡេស៊ីជាដើមមកទស្សនានៅទីនេះ ពីព្រោះអាជីវករលក់ដូរ និងសណ្ឋាគារ មានផលពិបាកណាស់ ដូច្នេះគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំរត់ម៉ារ៉ាតុងរៀបចំខែសីហា ក្នុងការជួយពួកគាត់តែម្តង ។

ទិវេប្រណាំងរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរឆ្នាំនេះ មានអ្នកចុះឈ្មោះរត់បានប្រហែល ១៣៧៦ នាក់បើប្រៀបធៀបឆ្នាំមុនមានការកើនបនិ្តច កាលឆ្នាំមុនអ្នករត់បានត្រឹម២០០០នាក់ជាង ហើយឆ្នាំនេះលោកមានក្តីសង្ឃឹមអាចមានអ្នកចុះឈ្មោះកើនចាប់ពី២០០០ ទៅ ៣០០០ នាក់ ។ ឆ្នាំនេះអ្នករត់ជនជាតិចិនមានធ្លាក់ចុះ ដោយសារទីផ្សារក្នុងប្រទេសចិន ដូច្នេះការរត់ឆ្នាំនេះអ្នកចូលរួមរត់ច្រើនជាងគេ គឺជប៉ុន ចិន និងម៉ាឡេស៊ី។

លោកបានបន្ថែមថា ទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីស្ដារមុខមាត់ឡើងវិស័យទេសចរណ៍ ខេត្តសៀមរាបដល់ប្រជាជន ដែលប្រកបមុខរកស៊ីនៅខេត្តនេះ ។ ចំណុចបន្ទាប់ធ្វើឡើង ដើម្បីបែបមនុស្សធម៌ មិនមែនធ្វើអាជីវកម្មឡើយ ព្រោះថវិការកបានទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ រាល់ឆ្នាំទៅជួយអង្គការ មនុស្សធម៌ជាច្រើន នៅក្នុងប្រទេសកម្ពុជា។ រត់ចម្ងាយ ៤២ គីឡូម៉ែត្រ រត់ចម្ងាយ ២១ គីឡូម៉ែត្រ រត់ចម្ងាយ ១០គីឡូម៉ែត្រ រត់ចម្ងាយ ៣ គីឡូម៉ែត្រ៕
ដោយ៖លី ភីលីព



