អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើង ឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញ ប្រកួតជាមួយក្រុមបាល់ទាត់ ជម្រើសជាតិ អ៊ីតាលី ក្នុងពូល B ។
ពូល B ការប្រកួតលើកដំបូង ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញឈ្នះក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ៣ ទល់នឹង០ ហើយក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី ឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ២ ទល់នឹង១ ។ ការប្រកួតជុំទី២ ក្រុមអេស្ប៉ាញ និង អ៊ីតាលីចង់ឈ្នះរៀងៗខ្លួន ដើម្បីកក់កៅអី វគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិ ដោយសារការប្រកួតកាលថ្ងៃទី១៩ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតស្មើ ក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ២ ទល់នឹង២។
ចំណែកពូល C វិញ ក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនី ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ស៊ែប៊ី ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាកជួបក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ។
ការប្រកួតជុំទី១ ក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនីបានត្រឹមស្មើ ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក ១ទល់នឹង១ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេសស៊ីក្រុមបាល់ទាត់ជម្រើសជាតិ ស៊ែប៊ី១ទល់នឹង០ ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេសក៏ត្រូវការឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាកដើម្បីកក់កៅអីវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិដែរ ៕
ដោយ៖លី ភីលីព