កីឡា

កីឡាករបាល់ទាត់ឆ្នើមៗ​ ពាក់នាឡិកាដៃម៉ាកល្បីៗ ក្នុងការប្រកួត Euro 2024 នៅអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ កីឡាករខ្សែប្រយុទ្ធជនជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo និងខ្សែប្រយុទ្ធអាល្លឺម៉ង់ កីឡាករ Thomas Müller ស្ថិតក្នុងចំណោម កីឡាករបាល់ទាត់ ដែលបង្ហាញនាឡិកា ប្រណីតពីម៉ាកល្បីៗដូចជា Rolex និង Franck Muller នៅព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” ។

អមដំណើរក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ទៅកាន់ប្រទេស អាល្លឺម៉ង់នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ កីឡាករបាល់ទាត់ Ronaldo អាយុ ៣៩ ឆ្នាំ ត្រូវបានគេឃើញ ពាក់នាឡិកា ដៃម៉ាក Rolex GMT-Master II Saru ។

នាឡិកានេះ ផលិតពីមាសសុទ្ធមានទម្ងន់ ១៨ក្រាម ដាំគ្រាប់ពេជ្រ ២៣ គ្រាប់ ត្បូងកណ្ដៀងពណ៌ខៀវ ១៨ គ្រាប់ ត្បូងទទឹម ១៨ គ្រាប់ និងត្បូងពេជ្រ ៧៦ គ្រាប់បន្ថែមលើស្រោម ដែលមានតម្លៃប៉ាន់ស្មានប្រហែល ១១៥,០០០ ដុល្លារអាមេរិក។ ប្រធានក្រុមព័រទុយហ្គាល់ក៏ត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី ៧ ខែមិថុនា ពាក់នាឡិកា Franck Muller តុបតែងដោយត្បូងពេជ្រចំនួន ៦០០ និងមានតម្លៃ ១.៥ លានដុល្លារអាមេរិក ។

ចំណែកប្រធានក្រុម និងខ្សែប្រយុទ្ធ របស់អង់គ្លេស កីឡាករ Harry Kane អាយុ ៣១ ឆ្នាំ ត្រូវបានគេឃើញពាក់នាឡិកា Patek Philippe Aquanaut Travel Time 5164G ដែលមានតម្លៃ ៦៨,០០០ ដុល្លារអាមេរិក និងមាននាឡិកាដៃ ពណ៌ខៀវ-ប្រផេះ ជាមួយនឹងសញ្ញា សម្គាល់ម៉ោងមាសពណ៌ស និងដៃ ។

ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេស Kieran Trippier អាយុ ៣៤ឆ្នាំ បានមកដល់ប្រទេសអាល្លឺម៉ង់ ដោយពាក់ Patek Philippe Aquanaut Luce Rainbow Chronograph 7968/300R-001សម្រាប់ស្ត្រីតម្លៃ ៤៤០,០០០ ដុល្លារអាមេរិក ការរចនាមានត្បូងពណ៌ឥន្ទធនូ និងខ្សែកៅស៊ូពណ៌ក្រហម ។

ខ្សែការពារអង់គ្លេស កីឡាករ Trent Alexander-Arnold វ័យ ២៦ ឆ្នាំបានអួតពីនាឡិកា RM67-02 Carbon NTPT Alexander Zverev ដែលមានតម្លៃប្រហែល ២៦០,០០០ ដុល្លារអាមេរិក ។ ម៉ូដែលនេះត្រូវបានកត់ សម្គាល់សម្រាប់ការ រចនាគ្រោងឆ្អឹង ដ៏ស្មុគស្មាញ ក្ដារលាយពណ៌ដ៏រស់រវើក និងការលាយបញ្ចូលគ្នា នៃស្មារតីកីឡា ជាមួយនឹង មុខងារកម្រិតខ្ពស់ ។

លោកបានបង្ហាញនាឡិកា Patek Philippe Grand Complication Factory របស់លោក ផលិតពីផ្លាទីនតុបតែង ដោយត្បូងពេជ្រកាត់ចំនួន ៥៨ គ្រាប់ដែលព័ទ្ធជុំវិញគែម និងដៃនាឡិកា ហើយមានតម្លៃ ៣០៧,៥៥០ ដុល្លារអាមេរិក កាលពីប៉ុន្មានថ្ងៃមុន ។

ខ្សែបម្រើស្លាបស្តាំជនជាតិអង់គ្លេស Bukayo Saka វ័យ ២៣ ឆ្នាំ ពាក់នាឡិកា Audemars Piguet Royal Oak Jumbo Extra-Thin 16204BA តម្លៃ ១៥០,០០០ ដុល្លារអាមេរិក និងមានស្រោមមាស ១៨ក្រាម និងប្រអប់លេខបើក។
កីឡាករ Müller អាយុ ៣៥ ឆ្នាំត្រូវបានគេឃើញជាមួយក្រុមជម្រើសជាតិដែលពាក់នាឡិកា Rolex Yacht-Master ផលិតដោយទីតានីញ៉ូម RLX ដែលមានតម្លៃ ៣៥,៥០០ ដុល្លារអាមេរិក ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ កីឡាករ João Félix អាយុ ២៥ ឆ្នាំ បានបង្ហាញពាក់នាឡិកា Rolex Cosmograph Daytona ជាមួយនឹងស្រោមដែកអ៊ីណុកដ៏រឹងមាំ មានតម្លៃ ៤៥,០០០ ដុល្លារអាមេរិក ។

ខ្សែការពារឆ្វេងសញ្ជាតិបារាំង Ferland Mendy វ័យ ២៩ ឆ្នាំត្រូវបានគេឃើញក្នុងអំឡុងពេលប្រារព្ធការប្រកួត Champions League ជាមួយក្រុម Real Madrid កាលពីថ្ងៃទី ៣ ខែមិថុនា ដោយពាក់នាឡិកា Audemars Piguet Royal Oak Concept Tourbillon Spider-Man មានតម្លៃ ៣០០,០០០ដុល្លារអាមេរិក ។

ក្លឹប និងមិត្តរួមក្រុមជម្រើសជាតិរបស់កីឡាករ Ferland Mendy ខ្សែបម្រើស្តាំ កីឡាករ Aurelien Tchouameni អាយុ ២៤ឆ្នាំ បានជ្រើសរើស Audemars Piguet Royal Oak Double Balanced Openworked ដែលមានប្រអប់លេខគ្រោងឆ្អឹង និងមានតម្លៃ ១២០ ,០០០ ដុល្លារអាមេរិក ។

ខ្សែការពារសញ្ជាតិអាឡឺម៉ង់ Antonio Rüdiger អាយុ ៣១ ឆ្នាំ ពាក់នាឡិកាផលិតពីដែកអ៊ីណុក Patek Philippe Nautilus ជាមួយនឹងនាឡិកាពណ៌ខៀវ Tiffany & Co. មានតម្លៃ ១.៦ លានដុល្លារអាមេរិក ៕
ដោយ៖លី ភីលីព

Most Popular

To Top