កីឡា

អេស្ប៉ាញ រកឃើញកៅអីវគ្គ ១៦ ក្រុមចុងក្រោយ នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់

AFP

អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅកាលយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ក្នុងពូល B បន្ទាប់ពីយកឈ្នះប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី ១ទល់០ ជុំទី២ ។

ចំណែកពូល C វិញ ក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនី បានត្រឹមស្មើនឹងក្រុមបាល់ទាត់ជម្រើសជាតិ ស៊ែប៊ី ១ ទល់នឹង ១ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាកក៏ស្មើក្រុមបាល់ទាត់ ជម្រើសជាតិ អង់គ្លេស ១ ទល់នឹង ១ ដូចគ្នា ។

ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បន្តឈរកំពូលតារាងពូល C ដោយមាន ៤ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក ឈរលេខ ២ មាន ២ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនី ឈរលេខ ៣ មាន ២ ពិន្ទុ និងក្រុមបាល់ទាត់ជម្រើសជាតិ ស៊ែប៊ីស្ថិតនៅបាតតារាង មាន ១ ពិន្ទុ ។

រីឯពូល B ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បន្តឈរកំពូលតារាងពូល C ដោយមាន ៦ ពិន្ទុឡើងដោយស្វ័យប្រវត្តិវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី ឈរលេខ ២ មាន ៤ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ឈរលេខ ៣ មាន ១ ពិន្ទុ និងក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ស្ថិតនៅបាតតារាង មាន ១ ពិន្ទុ ៕
ដោយ៖លី ភីលីព

Most Popular

To Top