អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅយប់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងធ្វើការច្រើន សម្រាប់ការប្រកួតក្រុមបាល់ទាត់ ជម្រើសជាតិ ហូឡង់ ក្នុងពូល D ។

ពូល D ក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ កំពុងប្រកួតប្រជែងយ៉ាងខ្លាំងនៅលើវាលស្មៅពណ៌បៃតង ដោយសារទំាង ២ ក្រុមត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឱកាសច្រើនក្នុងការដណ្តើមកៅអីវគ្គ ១៦ ក្រុមចុងក្រោយ ។
ចំណែកមួយប្រកួត ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស ហើយទំាង ២ ក្រុមក៏ដូចក្រុមបារាំង និងហូឡង់ ដែរ ក៏ត្រូវឈ្នះរៀងៗខ្លួន ដោយសារការប្រកួតជុំទី១ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ១ទល់នឹង២ រីឯក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ០ទល់នឹង១។

ចំណែកពូល E វិញ ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន ចំពោះក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី ការប្រកួតយប់នេះត្រូវការឈ្នះអ៊ុយក្រែន ដើម្បីដណ្តើមចំណាត់ថ្នាក់កំពូលតារាងពូល E ពីក្រុមបាល់ទាត់ជម្រើសជាតិ រូម៉ានី៕
ដោយ៖លី ភីលីព
