អាល្លឺម៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិទួរគីនឹងធ្វើការច្រើនជាមួយក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ក្នុងពូល F នឹងដណ្តើមគ្នាយក ៣ពិន្ទុរៀងៗខ្លួន ដើម្បីកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយនៃ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។
ចំណែកពូល F ដដែល ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆេកប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីក៏ត្រូវការរៀងៗខ្លួនដែរ ប្រសិនបើក្រុមណាមួយចាញ់នឹងធ្លាក់ដោយស្វ័យប្រវត្តិ រីឯក្រុមដែលឈ្នះមានសិទ្ធិប្រកួតជាមួយក្រុមផ្សេងក្នុងពូល។
ដោយឡែកពូល E វិញ ក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានី ប៉ះ ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក។ នេះជាការប្រកួតជុំទី២ដ៏សំខាន់បំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ប្រសិនបើក្រុមណាមួយចាញ់នឹងធ្លាក់ដោយស្វ័យប្រវត្តិ ៕ ដោយ៖លី ភីលីព