អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ដែលស្ថិតក្នុងពូល F ឡើងវគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យ ប្រវតិ្តនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” កាលយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិទួរគី លទ្ធផល ៣-០។

ចំណែកពូល F ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆេកស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី ក្នុងលទ្ធផល ១ទល់នឹង១ នេះពិន្ទុដំបូងជាប្រវត្តិសាស្ត្រក្នុងការប្រកួតដ៏សំខាន់មួយរបស់ហ្សកហ្ស៊ី។ ដូច្នេះការប្រកួតជមុំទី៣ ក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋឆេក និងក្រុមបាល់ទាត់ជម្រើសជាតិទួរគីប្រជែងដណ្តើមកៅអីវគ្គ ១៦ ក្រុម។

ដោយឡែកពូល E វិញ ក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានីចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ក្នុងលទ្ធផល ១ទល់នឹង១ ។ ទំាង ៤ ក្រុមក្នុងពូល E មាន ៣ ពិន្ទុដូចគ្នា សម្រាប់ការប្រកួតជុំទី៣ ទំាងក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានី ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវ៉ាគី និងក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន ត្រូវការឈ្នះជាចាំបាច់រៀងៗខ្លួន ៕
ដោយ៖លី ភីលីព


