The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងចរចាក្នុងការនាំយកកីឡាករ Calhanoglu ពីក្លឹប Inter Milan នៅរដូវក្តៅនេះមករួមក្លឹប ។
កីឡាករ Calhanoglu បានបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យជូន Inter Milan នារដូវកាលកន្លងមកហើយនេះ មិនមែនជារឿងចម្លែកទេ ដែលកីឡាកររូបនេះអាច នឹងវិលត្រឡប់ទៅអាល្លឺម៉ង់វិញ ដែលជាកន្លែងគាត់ធ្លាប់បានចាប់អាជីពដំបូង។
កីឡាករ Calhanoglu បានអះអាងថាប្រាប់មិត្ត រួមក្រុមជម្រើសជាតិតួគីថាភ្នាក់ងារកីឡាករនិងក្លឹប Bayern ពិតជាកំពុងពិភាក្សាគ្នា ដើម្បីអាចស្វែងរកលទ្ធភាព ក្នុងការផ្ទេរកុងត្រា នៅរដូវក្តៅនេះពិតមែន។
ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្ន Bayern Munich បានផ្តល់សំណើរ ជាកុងត្រា ដែលមានតម្លៃខ្លួនប្រមាណជា៨លានផោន សម្រាប់កីឡាកររូបនេះ ជាមួយនឹងពេលវេលាកុងត្រាដល់ទៅ៤ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី