អាល្លឺម៉ង់៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅវេលាម៉ោង ១.៤៥ នាទីឈានថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ជាការប្រកួតជុំទី៣បញ្ចប់ពូល A សម្រាប់ម្ចាស់ផ្ទះអាល្លឺម៉ង់ឡើងវគ្គ១៦ ក្រុមចុងក្រោយ។
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស ចំណែកក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេនជួបនឹងក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ។ ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស ការប្រកួតលើនេះមានសារសំខាន់ណាស់ ដោយក្រុមនេះត្រូវការឈ្នះ និងស្មើតែប៉ុណ្ណោះ ទើបមានសិទ្ធិឡើងវគ្គ ១៦ ក្រុម។
រីឯក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន និងក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី វិញក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេនត្រូវតែឈ្នះជានិច្ច ដោយសារក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេនមាន ១ ពិន្ទុក្នុងដៃ ប្រសិនបើឈ្នះវិញនឹងមាន ៤ ពិន្ទុ និងត្រូវការគ្រាប់ចាប់ពី៧ទៅ៨ គ្រាប់ឡើងទៅ ៕ ដោយ៖លី ភីលីព