The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD និង Arsenal ត្រូវការចាំបាច់ខ្ទង់ចំណាយ ដល់ទៅ១២០លានអឺរ៉ូ ដើម្បីអាចចរចាទិញ យកកីឡាករ Joao Nevesនៅរដូវក្តៅនេះ។
កីឡាករ Neves បានបង្ហាញខ្លួនជម្រើស១១ នាក់ដំបូងរបស់ក្លឹប Benfica ជាមួយនឹងទំរង់លេងដ៏អស្ចារ្យ ជាបន្តបន្ទាប់ហើយក៏បានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ ក្លឹបជាច្រើននៅអឺរ៉ុបបូករួមទាំងក្លឹបទាំងពីរនេះផង។
តាមផែនការរបស់ Man UTD ការនាំយក Neves មករួមក្លឹបគឺដើម្បីជំនួស តំណែងរបស់កីឡាករ Casemiro ដែលជឿជាក់ថានឹងត្រូវចាកចេញ ពីអង់គ្លេសនៅ រដូវក្តៅនេះទៅហើយ។
Benfica បានបដិសេធមិនព្រមទទួល យការសំណើរឲ្យ Neves ចាកចេញឡើយ ប៉ុន្តែប្រសិនបើពួកគេអាចហ៊ាន ក្នុងតម្លៃ១២០លានអឺរ៉ូក្លឹបនឹងធ្វើការពិចារណាកុងត្រានេះ៕
ប្រែសម្រួល៖ស៊ុនលី