កីឡា

លោក កែ ប៊ុនខៀង ដឹកនាំក្រុមប្រតិភូកីឡា ៣ ប្រភេទកម្ពុជាចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ានលើកទី២១ នៅឥណ្ឌូណេស៊ី

ភ្នំពេញ ៖ លោក កែ ប៊ុនខៀង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ បានដឹកនាំក្រុមតិភូ និង ក្រុមអត្តពលិកកម្ពុជាចំនួន ៣ ប្រភេទកីឡា ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ។

ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី។

ប្រភេទកីឡាប៉េតង់៖ គ្រូបង្វឹក ០២រូប កីឡាករ ០៦រូប និងកីឡាការិនី ០៦រូប សរុបចំនួន ១៤ រូប លើវិញ្ញាសា វាយយកពិន្ទុបុរស (Men Shooting) វាយយកពិន្ទុនារី (Women Shooting) ១នាក់ទល់១នាក់បុរស (Men Single) ១នាក់ទល់១នាក់នារី (Women Single) ២នាក់ទល់២នាក់បុរស (Men Double) ២នាក់ទល់២នាក់នារី ( Women Double) ៣នាក់ទល់៣នាក់បុរស (Men Triple) ៣នាក់ទល់៣នាក់នារី ( Women Triple) បុរស ១នាក់ នារី ១នាក់ ទល់ បុរស១នាក់ នារី១នាក់ (Mix Double) និងបុរស ២នាក់ នារី១ នាក់ ទល់នឹងបុរស ២នាក់ នារី ១នាក់ (Mix Triple)។
ចំពោះតៃក្វាន់ដូ WT ៖ គ្រូបង្វឹក ០១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ០២រូប និងកីឡា ការិនី ០២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន។ កីឡាអត្តពលកម្ម ៖ គ្រូបង្វឹក ០១រូប និងកីឡាករ ០៣រូប សរុបចំនួន ០៤រូប លើវិញ្ញាសារត់ល្បឿន ៤០០ ម៉ែត្របុរស លោតកម្ពស់បុរស និងរត់ល្បឿនមធ្យម ៥០០០ ម៉ែត្របុរស។

ការ៉ាតេ៖ គ្រូបង្វឹក ០១រូប អាជ្ញាកណ្តាល ITOs ០១រូប និងកីឡការិនី ០៣រូប សរុបចំនួន ០៥រូប៖ លើវិញ្ញាសា នារី Kata – Team, Kata – Individual, Kunmite 55kg and Below, Female Team Kunmite, Kunmite 68kg and Below។
ដោយឡែកកីឡាហែលទឹក៖ គ្រូបង្វឹក ០១រូប កីឡាករ ០២រូប និងកីឡាការិនី ០១រូប សរុបចំនួន ០៤រូប លើវិញ្ញាសា នារី 50m Freestyle, 50m Breaststroke, 100m Breaststroke, 200m Breaststroke, បុរស 50m Backstroke, 50m Freestyle, 100m Freestyle, 200m Freestyle, 50m Butterfly, 100m Butterfly និងបុរស 50m Freestyle, 100m Freestyle, 400m Freestyle។ កីឡាយូដូ៖ គ្រូបង្វឹក ០១រូប និងកីឡាការិនី ០១រូប សរុបចំនួន ០២រូប លើវិញ្ញាសាឯកត្តជនប្រភេទទម្ងន់ -៤៨ គ.ក្រ ។ សរុបវិញ្ញាទាំងអស់គឺ ៤៥ វិញ្ញាសា ៕
ដោយ៖លី ភីលីព

Most Popular

To Top