កីឡា

ក្រុមស្វីស និង ម្ចាស់ផ្ទះអាល្លឺម៉ង់ ដឹកដៃគ្នាឡើងវគ្គ១៦ ក្រុម នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់

AFP

អាល្លឺម៉ង់៖ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ ដោយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ និងក្រុមបាល់ទាត់ជម្រើសជាតិ ស្វីស ឡើងវគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតជុំទី៣ ក្នុងពូល A លទ្ធផល ១ទល់នឹង ១។

ក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន ចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ក្នុងពូល A លទ្ធផល ០ ទល់នឹង ១ ហើយទាំង ២ ក្រុមត្រូវហាលអាវទំាង២តែម្តង ។ ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ ៣ ប្រកួត ឈ្នះ ២ និងស្មើ១ មាន ៧ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិស្វីស ៣ ប្រកួត ឈ្នះ ១និងស្មើ២ មាន ៥ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ៣ ប្រកួត ឈ្នះ១ និងចាញ់២ មាន ៣ ពិន្ទុ និងក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន ៣ ប្រកួត ចាញ់ទំាង៣ មាន០ពិន្ទុ៕
ដោយ៖លី ភីលីព

Most Popular

To Top