កីឡា

ក្រុមអ៊ីតាលី ត្រូវការឈ្នះក្រូអាត នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់ នៅវេលាម៉ោង ១.៤៥ នាទីឈានថ្ងៃទី ២៥

AFP

អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុប រដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ជាការប្រកួតជុំទី៣ បញ្ចប់ពូល B សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលជាក្រុមជើងខ្លាំង បានឡើងវគ្គ ១៦ ក្រុមដោយស្វ័យប្រវត្តិហើយ ។

នៅវេលាម៉ោង ១.៤៥ នាទីឈានថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ចំពោះក្រុមអាល់បានីវិញ ទោះបីឈ្នះក្រុមអេស្ប៉ាញ មានឱកាសឡើងវគ្គ ១៦ ក្រុមតិចបំផុត ដោយសារក្រុមនេះ ២ ប្រកួតកន្លងមក ចាញ់ ១ និងស្មើ១ មាន ១ ពិន្ទុ ។

រីឯមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត ចំពោះក្រុមទំាង២ នេះក៏ត្រូវការឈ្នះរៀងៗខ្លួនដែរ ដើម្បីបង្ហាញវត្តមានវគ្គ ១៦ ក្រុមបន្តទៀត ។ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ២ ប្រកួតកន្លងមក ឈ្នះ ១ និងចាញ់ ១ មាន ៣ ពិន្ទុ និង ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត ២ ប្រកួតកន្លងមក ចាញ់ ១ និងស្មើ១ មាន ១ ពិន្ទុ ។
ដោយ៖លី ភីលីព

Most Popular

To Top